លោក ដូណាល់ ត្រាំ និយាយថា កូរ៉េខាងជើងនឹងកម្ទេចទីតំាងធ្វើតេស្តម៉ាស៊ីន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដ៏ធំ ស្ថិតនៅភាគខាងលិចប្រទេសខ្លួន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មេ ដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្តេជ្ញាថា នឹងកម្ទេចចោលនូវកន្លែងធ្វើ តេស្តម៉ាស៊ីនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាទីតាំងដ៏ធំមួយស្ថិតនៅភាគ ខាងលិចប្រទេស ។
សូមរំលឹកថា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនា លោក ដូណាល់ ត្រាំ បាននិយាយថា លោក គីម បានសន្យាបិទទីតាំងធ្វើតេស្ដមីស៊ីលដ៏ធំមួយរបស់ខ្លួន ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ឈ្មោះទីតាំងធ្វើតេស្ដមីស៊ីលនេះឡើយ ។
បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអាមេរិក កូរ៉េខាងជើងមានរោងចក្រផលិតគ្រឿង បរិក្ខាពាក់ព័ន្ធនឹងគ្រាប់មីស៊ីល-នុយក្លេអ៊ែររហូតដល់ទៅ៣.០០០កន្លែង ដូច្នេះវាពិត ជាពិបាកណាស់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរអោយបានលឿន តាមការចង់បាន របស់សហរដ្ឋអាមេរិក ដោយសារតែការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងនឹងត្រូវប្រើពេលវេលាយូរ ព្រមទាំងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner