ប្រធានាធិបតីសហរដ្ឋអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងប្រគល់អដ្ឋិធាតុកងទ័ពខ្លួន ២០០នាក់ត្រឡប់មកវិញហើយ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រគល់អដ្ឋិធាតុទាហានអាមេរិក២០០នាក់ ដែលបាន បាត់បង់ជីវិតកាលពីអំឡុងសង្រ្គាមកូរ៉េត្រឡប់មកវិញហើយ បើទោះជាពុំទាន់មាន ការទទួលស្គាល់ជាផ្លូវការណាមួយពីយោធាអាមេរិកក៏ដោយ ។

ការអះអាងរបស់លោក ដូណាល់ ត្រាំ នាពេលនេះ ធ្វើឡើងក្រោយពេលមន្ត្រីអាមេ រិកពីររូបបានប្រាប់សារព័ត៌មានក្នុងស្រុកថា កូរ៉េខាងជើងអាចនឹងប្រគល់អដ្ឋិធាតុ ទាហានអាមេរិក ទៅអោយទីបញ្ជាការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកូរ៉េ ខាងត្បូងក្នុងពេលឆាប់ៗ មុននឹងអដ្ឋិធាតុទាំងនេះត្រូវបញ្ជូនបន្តទៅកាន់មូលដ្ឋាន ទ័ពអាកាស ហ៊ីកខាំ ក្នុងរដ្ឋហាវ៉ៃ ។

យោងតាមទិន្នន័យរបស់យោធាអាមេរិក បានអោយដឹងថា ទាហានអាមេរិកច្រើន ជាង៣៦.៥០០នាក់បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) រីឯ កូរ៉េខាងជើងវិញ មានអដ្ឋិធាតុកងទ័ពអាមេរិក២០០នាក់នៅក្នុងដៃ ។ ចំណែកឯការ ប្រគល់អដ្ឋិធាតុទាហានអាមេរិកលើកចុងក្រោយ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៧ នៅពេលដែលអភិបាលរដ្ឋ ញូម៉ិចស៊ីកូ លោក ប៊ៀល រីឆាដសុន បំពេញទស្សនៈកិច្ចទៅកាន់ទីក្រុង ព្យុងយ៉ាង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner