រថយន្តផ្លាទហ្វ័រម​ ( Platorm ) ដឹកឈើលេខ២ បំរុងលោតឆត្រ ត្រូវបានលោកព្រះរាជាអាជ្ញាបញ្ជាអោយឃាត់ទុក

អត្ថបទដោយ៖
Kien Sereyvuth

(កំពង់ធំ) ៖  រថយន្តដឹកឈើលេខ២ ខុសច្បាប់មួយគ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើរវាង ដោះលែង តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃខេត្តកំពង់ធំ ក្រោមការបញ្ជាផ្ទាល់ ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយសាររថយន្តនេះ ព្យាយាមបើករត់ ធ្វើអោយប៉ះរថយន្តសមត្ថកិច្ចខូចខាតចំនួន ២គ្រឿង ។

 តាមសេចក្តីរាយការណ៍ បានអោយដឹងថា រថយន្ត ប្រភេទផ្លាទហ្វ័រម បានដឹកឈើចេញ ទឹកដីខេត្តព្រះវិហារ លុះមកដល់ខេត្តកំពង់ធំ សមត្ថកិច្ចឃាត់ ដើម្បីសួរនាំដោយសង្ស័យថា មានដឹកបទល្មើសឈើដោយគ្មានច្បាប់អនុញ្ញាត ។ រថយន្តសង្ស័យខាងលើនេះ ពុំបានឈប់ថែមទាំង បើករត់ រហូតដល់ឃុំកំពង់ថ្ម ទើបឃាត់រថយន្តបាន  ក្រោមកិច្ចសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍ ។

ក្នុងសកម្មភាពសមត្ថកិច្ចរដ្ឋបាលព្រៃឈើដេញឃាត់រថយន្ត បណ្តាលអោយរថយន្តដឹកបទល្មើសបើកគៀរថយន្តមេព្រៃចំនួន២គ្រឿង បណ្តាលអោយខូចខាតយ៉ាងដំណំ ទីបំផុតលោក អ៊ិត សុធា ព្រះរាជអាជ្ញា បញ្ជារអោយតាមឃាត់រថយន្តអោយខានតែបាន ដោយដេញចាប់ពីខេត្តកំពង់ធំ ម៉ោង១១យប់ រហូតដល់ម៉ោង ២រំលោងអាធ្រាត ទើបចាប់បាននៅចំនុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ  តែកុងឡានដឹងខ្លួនថាទៅមុខលែងរួច ក៏ចុះពីលើឡានរត់គេចខ្លួនបាត់ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner