ប្រមុខការទូតសហរដ្ឋអាមេរិកទំនងជាធ្វើដំណើត្រឡប់ទៅកាន់កូរ៉េខាងជើង ម្តងទៀតនាពេលឆាប់ៗខាងមុខនេះ

សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា រូបលោកអាចនឹងធ្វើដំនើរត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងម្តងទៀត នាពេល ឆាប់ៗខាងមុខនេះ ស្ថិតក្នុងគោលបំណងបើកកិច្ចចចារស្តីពីការរំសាយអាវុធនុយក្លេ អ៊ែរ ។
លោក ម៉ៃ ប៉ុមប៉េអូ បានគួសបញ្ជាក់ថា រូបលោកមានគម្រោងធ្វើដំនើរត្រឡប់ទៅ កាន់រដ្ឋធានី ព្យុងយ៉ាង ម្តងទៀតនាពេលឆាប់ៗនេះ ហើយថា រូបលោកមានកិច្ចការ សំខាន់ដែលត្រូវធ្វើ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងដ៏អស្ចារ្យបំផុតមួយ ។ ប្រមុខការទូតអាមេរិករូបនេះ បានបន្ថែមទៀតថា នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួបជាមួយមេដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសង្ហិបុរី ដោយលោក គីម បានប្តេជ្ញាថា ប្រទេសលោកនឹងរំសាយអាវុធនុយក្លេ អ៊ែរទំាងស្រុង ។
ជុំវិញការអះអាងរបស់មេដឹកនំាកូរ៉េខាងជើងនេះដែរ លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ ថា ក្នុងដំណើរវិលត្រឡប់ទៅកាន់រដ្ឋកុម្មុយនីស្តមួយនេះវិញ រូបលោកនំាយកពាក្យ សន្យារបស់លោក ត្រាំ ដែលថា នឹងផ្លាស់ប្តូរកិច្ចព្រមព្រៀងបទឈប់បាញ់នៃ សង្គ្រាមកូរ៉េ និងផ្តល់ការធានាសន្តិសុខដល់លោក គីម ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner