កូរ៉េខាងត្បូងនឹងប្រកាសផ្អាកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយសហរដ្ឋអា មេរិកក្នុងសប្តាហ៍នេះ តែងាកមកធ្វើសមយុទ្ធឯកតោភាគីវិញ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោនត្រូវគេរំពឹងថា នឹងប្រកាស ផ្អាកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគីនៅក្នុងសប្តាហ៍នេះ ហើយថែមទំាង អះអាងដែរថា ពួកគេនឹងចាប់ផ្តើមសមយុទ្ធឡើងវិញ បើសិនជារដ្ឋាភិបាលក្រុង ព្យុងយ៉ាង បរាជ័យក្នុងការរំសាយអាវុធនុយក្លេអ៊ែរ មិនដូចអ្វីដែលខ្លួនបានសន្យា កន្លងមកនេះ ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ឆយ ហ៊ីយន់ ស៊ូ បានបញ្ជាក់ថា ប្រទេសលោកនឹងចាប់ផ្ដើមការធ្វើសមយុទ្ធយោធារយៈពេលពីរ ថ្ងៃ សំដៅបង្កើនសមត្ថភាពការពារទីប្រជុំកោះជម្លោះ ដុកដូ ឬជប៉ុនហៅថា តាកេ ស៊ីម៉ា ស្ថិតនៅឆ្នេរភាគខាងកើតរបស់ខ្លួន ពីការឈ្លានពានជាយកថាហេតុណាមួយ ពីសំណាក់កងកម្លាំងជប៉ុន ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងរូបនេះ បានឱ្យដឹងផងដែរថា សមយុទ្ធ យោធាខាងលើនេះ នឹងមានការចូលរួមពីនាវាចម្បាំង៦គ្រឿង និងយន្ដហោះចម្បាំង ៧គ្រឿង ហើយថា សមយុទ្ធយោធាការពារទីប្រជុំកោះ ដុកដូ នេះដែរ គឺជាសមយុទ្ធ យោធាជាទម្លាប់ ដែលធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពការពារ ពីការឈ្លានពានណាមួយដោយកងកម្លាំងបរទេស ៕