គ្រោះរញ្ជួយដីដ៏កក្រើកនៅប្រទេសជប៉ុន បណ្តាលអោយមនុស្សមានស្លាប់ និង របួសប្រមាណជាង២០០នាក់

ជប៉ុន៖ប្រព័ន្ធផ្សាយផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រត្រូវបានតម្លើងដល់៦.១រ៉ិកទ័រ និងមានជម្រៅ១៥.៤គ.មបានវាយប្រហារ លើប្រទេសជប៉ុន ប៉ុន្តែពុំបានបង្កជារលកយក្សស៊ូណាមិឡើយ តែវាបានធ្វើអោយ មនុស្ស៣នាក់បាត់បង់ជីវិតក្នុងនោះមានកុមារីអាយុ៩ឆ្នំាម្នាក់ ខណៈច្រើនជាង២០០ នាក់ផ្សេងទៀតទទួលរងរបួសនៅខេត្ត អូសាកា ភាគខាងលិចប្រទេស ។
គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ បានកើតឡើងនៅម៉ោង៧និង៥៨នាទីព្រឹក ថ្ងៃ ចន្ទ័ នេះ (ម៉ោងក្នុងតំបន់) ហើយជាមួយគ្នានោះ ករណីអគ្គីភ័យក៏បានកើតមាន ឡើងផងដែរ ដោយសារហេតុការណ៍រញ្ជួយដីនេះ គ្រាដែលមនុស្សជាច្រើនត្រូវបាន គេរាយការណ៍ថា នៅជាប់គាំងក្នុងប្រអប់ជណ្តើរយន្ត ហើយលំនៅឋានជាង ១៧០.០០០ខ្នងនៅខេត្តអូសាកា និងខេត្តហ៊ីយ៉ូហ្គោ កំពុងគ្មានអគ្គិសនីប្រើប្រាស់ ។
ដោយឡែកសេវារថភ្លើង និងអាកាសយានដ្ឋានមួយចំនួននៅក្នុងតំបន់ក៏ត្រូវបាន ផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ ហើយបើតាមអាជ្ញាធរជប៉ុនក្នុងតំបននោះ ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈរដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្ត រាយជប៉ុន លោក ហាជីរ៉ូ អូកូនូជិ បានឲ្យដឹងថា នៅមានមនុស្សជាច្រើនកំពុងជាប់ នៅក្រោមគំនរអគារដែលបានដួលរលំ ហើយក្រុមភ្នាក់ងារជួយសង្រ្គោះក៏កំពុង ព្យាយាមតាមស្វែងរកពួកគេដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner