ខណៈពេលនេះសពអ្នកម្នាង អ៊ុក ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្ត បុទមវត្តិ
សពរបស់អ្នកម្នាង អ៊ុក ផល្លា ដែលបានស្លាប់មួយដ៏គួរអោយរន្ធត់នៅភូមិ អូរតាសេក ឃុំអូរចំណា ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារ ដឹកតាមរថយន្ត នៃមន្ទីរពេទ្យរ៉ូយ៉ាល់់ភ្នំពេញ យកទៅតំកល់ធ្វើបុណ្យតាមប្រពៃណីយសាសនា នៅក្នុងវត្តបទុមវតី នៅម៉ោងប្រមាណ 08 និង 20 នាទីព្រឹកថ្ងៃទី 18 ខែ មិថុនា ឆ្នាំ 2018 ។
ផ្អែកតាមការបំភ្លឺពីក្រុមគ្រួសារនៃសពបានអោយដឹងថា មូលហេតុដែលនាំអោយក្រុមគ្រួសារបានមូលមតិគ្នាជាឯកច្ឆន្ទនោះគឺសម្រេចគ្នាយកវត្តបទុមវតីជាទីតម្កល់សពជាបណ្តោះអាសន្តសិន ហើយម្យាងទៀតទីបរិវេណវត្តមានលក្ខណៈធំទូលាយសំរាប់ធ្វើបុណ្យទានផងដែរ ។ ទាក់ទិនបញ្ហាសពនេះ នៅចំពោះមុខអ្នកសារព័ត៌មានក្រុមគ្រួសារសព បានសំណូមពរដល់អ្នកសារព័ត៌មានថា ចំពោះការថតផ្តិតយករូបសពពីខាងក្រៅត្រូវបានអនុញ្ញាត តែសូមអធ្យាស្រយ័ផងដែរចំពោះការថតយករូបភាពផ្នែកខាងក្នុង ពិព្រោះសពទាំងមូលមិនទាន់ត្រូវបានលាងសំអាតនៅឡើយទេ ក្រោយពីលាងសំអាតរួចរាល់ហើយ ទើបអនុញ្ញាតអោយថតបាន ម្យាងទៀតរឿងនេះក៏វាទាក់ទងទៅនិងក្រមសីលធម៌របស់អ្នកសារព័ត៌មានផងដែរ ។ ដោយឡែក សម្តេច ក្រុមព្រះ ក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនតាមព្រះទីនាំងយន្តហោះ យាងទៅបន្តព្យាបាល នៅប្រទេសថៃ ៕