សារ៉ុងជាង ១ពាន់ ៣០០ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ និងសម្រាប់កសាងសមិទ្ធផល នៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ចាម ៖ ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ រួមទាំងសប្បុរសមួយចំនួន បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត  ជាសារ៉ុងចំនួន ១០៥០ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ និងសម្រាប់កសាងសមិទ្ធផលនៅក្នុងភូមិទងឡាច ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើង អំពីអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងកុដិមួយខ្នងទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ កម្ពស់ ២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ ៤ម៉ឺនដុល្លារ បានកសាងរួចរាល់បានប្រមាណ ៧០ភាគរយ ដែលជាសមិទ្ធិផលថ្មីមួយនៅបរិវេណវត្តទងត្រឡាច ។
ឯកឧត្តម ឡូវ ហ៊ឹង បាន  មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់  សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសកសាងជីវភាពរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បាន ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវ ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី ជាបន្តបន្ទាប់ ។
ឯកឧត្តម ឡូវ ហ៊ឹង បានអំពាវឲ្យប្រជាពលរដ្ឋ រួមគ្នាថែររក្សា សុខសន្តិភាព និងកាអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ កូនចៅជំនាន់ក្រោយ ។  ដោយឡែកមន្រ្តីរាជការ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈអោយបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តអោយបាននូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលស្តីពី ភូមិ ឃុំ មានសុវត្ថិភាព ជៀសអោយផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែ រារាំង ដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។
ឯកឧត្តម ឡូវ ហ៊ឹង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខ និងបានរំដោះបងប្អូន ឱ្យមានសិទ្ធសេរីភាពរហូតមកដល់បច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ធានាបានសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ ។
ឯកឧត្តម ឡូវ ហ៊ឹង នាំយកអំណោយជាសារ៉ុងជាង ១ពាន់ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិទងត្រឡាច ឧបត្ថម្ភគ្រួសារដែលកំពុងមានជំងឺ ៥០ម៉ឺនរៀល ឧបត្ថម្ភ ប្រជាការពារ ២០ម៉ឺនរៀល និង ចូលបច្ច័យកសាងកុដ្តិ នៅវត្តទងត្រឡាច ១៥០០ដុល្លារអាមេរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner