ការសម្រេចចិត្ត ថាតើបញ្ឈប់ ឬក៏បន្ត ទាក់ទិននឹងសមយុទ្ធយោធារវាងសហរដ្ឋ អាមេរិក និងកូរ៉េខាងត្បូង ទំនងជានឹងធ្វើឡើងនៅខែក្រោយនេះ

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានលើកឡើងថា ការសម្រេចចិត្តតើគួរ ឬមិន គួរបញ្ឈប់ការធ្វើសមយុទ្ធយោធា រួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បី បង្កើតជាលក្ខខណ្ឌអំណោយ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាង ជើង អាចនឹងត្រូវធ្វើឡើងនៅខែក្រោយនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគួស បញ្ជាក់ថា បញ្ហានេះកំពុងស្ថិតក្រោមការពិចារណា តបតាមសំណើរបស់ប្រធានា ធិបតីកូរ៉េខាងត្បូង លោក ម៊ូន ជែអ៊ីន ហើយការសម្រេចចិត្តច្បាស់មួយ ត្រូវគេរំពឹង ថា នឹងត្រូវធ្វើឡើងនៅក្នុងខែ កក្កដា ខាងមុខនេះ ។ ការប៉ុនប៉ងផ្អាកសមយុទ្ធយោ ធាពីសំណាក់សហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សាតាមប្រព័ន្ធទូរស័ព្ទរវាងរដ្ឋមន្រ្តីការ ពារជាតិអាមេរិក លោក ជែម ម៉ាទីស និងសមភាគីកូរ៉េ ខាងត្បូង លោក សុង យុងម៊ូ ផងដែរ ។

សូមរំលឹកផងដែរថា ក្នុងអំឡុងការធ្វើសន្និសិទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំ កំពូលជាប្រវត្តិសាស្រ្តរវាងអាមេរិក និងកូរ៉េខាងជើង លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសដ៏គួរភ្ញាក់ផ្អើលថា រូបលោកនឹងបញ្ឈប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ យូឈី ហ្វ្រីឌម ហ្គាដឌាន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ខែសីហា ជាមួយ កូរ៉េខាងត្បូង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner