មនុស្សប្រុសស្រី៥នាក់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខបញ្ជួនទៅតុលាកាក្នុងសំណុំរឿង២ករណី ផ្សេងគ្នាក្រោយពីបញ្ចប់និតិវិធីសាកសួរួចមក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៥នាក់ទៅតុលាកាក្នុងសំណុំរឿង៥ករណីក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក។ថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
សមត្ថកិច្ចប្រាប់ថា៖

កាបញ្ជួនជនសង្ស័យទាំង៥នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់។
សមត្ថកិច្ចបញ្ជាក់ថាក្នុងនោះមាន២ករណីផ្សេងគ្នាទី១/ករណីប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់(ប្រុស)ករណីទី២/ លេងល្បែងសុីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)ស្រី។
    អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយ ស្រួលក្នុងការចុះបង្ក្រាប៕
ដោយ៖  តុង សីហា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner