អគ្គីឆាបឆេះផ្ទះល្វែងក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះ តាំងពីជាន់ក្រោមរហូតដល់ជាន់ខាងលើ បង្កឲ្យផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅជួយ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ផ្ទះល្វែងលេខ៥៣ ផ្លូវដេ ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

តាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះកើតហេតុខាងលើមានម្ចាស់ឈ្មោះ  ហ៊ា ម៉េងលាង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ ។

តាមការពិនិត្យជាក់ស្តែងឃើញថា សម្ភារៈ ឭមាននៅក្នុងផ្ទះជាន់ខាងក្រោម ត្រូវបានភ្លើងឆេះស្ទើទាំងអស់ទៅហើយ សម្រាប់នៅជាន់ខាងលើ ត្រូវបានម្ចាស់ផ្ទះឲ្យដឹងថា មានកង្ហារ ម៉ាសុីនត្រជាក់ និងសម្ភារពឭៈមួយចំនួន ។

គ្រោះអគ្គីភ័យខាងលើ មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅជូយបាញ់ពន្លត់ភ្លើង ចំពោះមូលហេតុយ៉ាងណានោះ មិនទាន់ដឹងច្បាស់នៅឡើយ រងចាំសមត្ថកិច្ច ស្រាវជ្រាវបន្ត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner