កីឡាករ-កីឡាការិនី ជ័យលាភីក្នុងការប្រកួតកីឡាជាតិលើកទី២ ទទួលបានការលើទឹកចិត្តបន្ថែម ពី ឯកឧត្តម វង សូត និងអាជ្ញាធរខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

(ត្បូងឃ្មុំ) ៖ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលទទួលបានមេដាយក្នុងការប្រគួតកីឡាជាតិលើកទី២ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំនេះសំណាល និងផ្តល់ប្រាក់រង្វាន់លើក ទឹកបន្ថែម នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដែលកម្មវិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូង។

ឯកឧត្តម វង សូត បានលើកឡើងថា នេះជាមោទនៈភាពមួយសម្រាប់ខេត្ត ត្បូងឃ្មុំ ដែលទទួលបានមេដាយមាស ប្រាក់ និងសំរិត ក្នុងការប្រគួតកីឡាជាតិលើកទី២នេះ ខណៈលើកទី១ យើងមិនបានទទួលមេដាយសូម្បីតែមួយគ្រឿង ។ ដូនេះ នៅការប្រកួតលើកក្រោយៗទៀត ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមថា យើងនឹងកាន់តែទទួលបានលទ្ធផល ល្អជាងនេះបន្ថែមទៀត។ លទ្ធផលនេះបង្ហាញពីការខិតខំរបស់ លោកគ្រូ អ្នកគ្រូ និងក្រុមកីឡាករ ដែលបានខិតខំប្រេងប្រែង ទាំងអស់គ្នាក្រោមដំបូលសុខសន្តិភាព ។

ឯកឧត្តម វង សូត បន្តថា យើងមានសុខសន្តិភាព យើងមានពេល ប្រកបរបររកស៊ីចិញ្ចឹមជីវិត បង្កើនជីវភាពបានប្រសើរនិងមានពេលធ្វើអ្វីគ្រប់បែបយ៉ាង ជាក់ស្តែងដូចជាការប្រគួតកីឡាជាតិនេះជាដើម ដែលប្រទេសយើង បានចាប់ផ្តើមវិញបន្ទាប់ពីស្រុកទេសមានសុខសន្តិភាពយ៉ាងពេញលេញ ។  ដូចនេះក្នុងនាមជាយុវជន និងប្រជាពលរដ្ឋ សូមចូលរួម រក្សាសុខសន្តិភាពនេះឲ្យបាន ពិសេសយើងត្រូវពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំថែមទៀត នោះគឺត្រូវទៅចូល រួមបោះឆ្នោតជ្រើរើសតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ។

បើតាមរបាយការណ៍ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទី អបរំយុវជន និងកីឡាខេត្តត្បូងឃ្មុំបានឲ្យដឹងថា ខេតត្បូងឃ្មុំ បានដឹកនាំកីឡាចំនួន១០ប្រភេទ ទៅចូលរួមការប្រគួតកីឡាជាតិលើកទី២ ក្នុងនោះទទួលបានមេដាយមាស៦គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធិ១៣ សរុបទទួលបាន មេដាយចំនួន២៨គ្រឿងផងដែរ។

ក្រោយពីបញ្ចប់ការសំណេះសំណាល រដ្ឋមន្ត្រី វង សូត បានឧបត្ថម្ភថវិការដល់កីឡាករ កីឡាការិនី ដែរទទួលបានមេដាយសរុបចំនួន ២៨គ្រឿង ក្នុងនោះ ៖ មេដាយមាសចំនួន ៦គ្រឿង ក្នុងម្នាក់ៗទទួលថវិការចំនួន ១លានរៀល មេដាយប្រាក់ចំនួន ០៩គ្រឿង ក្នុងម្នាក់ៗទទួលថវិការចំនួន ៦០ម៉ឺនរៀល មេដាយសំរឹទ្ធិចំនួន ១៣គ្រឿង ក្នុងម្នាក់ៗទទួលថវិការចំនួន ៤០ម៉ឺនរៀល ក្រុមកីឡាបាល់បោះដែរទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង ទទួលបានថវិការចំនួន ៣លានរៀល និងក្រុមកីឡាបាល់ឱបជាក្រុមទទួលបានមេដាយមាស ១គ្រឿង ទទួលបានថវិការចំនួន ៤លានរៀលផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner