យុវជន គឺជាកំលាំងស្នូល កម្លាំងពិត កម្លាំងបន្តវេន និងការចូលរួមបោះឆ្នោត

អត្ថបទដោយ៖
Kien Sereyvuth

(កណ្តាល) ៖ ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារចលនាយុវជនថ្នាក់ជាតិ បានថ្លែងថា យុវជនគឺជាកំលាំងមុតស្រូចក្នុងការចូលរួមជាមួយសង្គម  និងជាកំលាំងស្នូលយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ កម្លាំងពិត កម្លាំងបន្តវេនប្រកបដោយសត្តានុពលដ៏រឹងមាំរបស់ប្រទេសជាតិ ការចូលរួមរក្សាសន្តិភាព  និងសិទ្ធក្នុងការចូលរួមបោះឆ្នោត ។

        ឯកឧត្តម ជាប ដាវុធ បានថ្លែងលើកឡើងនៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ ដើម្បីត្រៀមរៀបចំចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅឃុំុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ថា នៅគ្រប់អណត្តិនិមួយៗ ក្រោយមកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ បានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជា និងការបើកទូលាយឲ្យយុវជនចូលរួមជាមួយសង្គម ជាពិសេសការជម្រុញជួយដល់យុវជន បង្ហាញនូវស្នាដៃផ្សេងៗ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដូចជាការរៀបចំមហាសង្រ្កាន្ត ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យុវជន ឲ្យស្របតាមបរិបទនៃសង្គមកម្ពុជា គឺធ្វើយ៉ាងណាឲ្យកម្ពុជាមានធនធានគ្រប់គ្រាន់ សម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ ។

    ឯកឧត្តមប្រធាន បានបន្តទៀតថា យុវជនគឺជាកំលាំងស្នូលយ៉ាងសំខាន់នៅក្នុងសង្គម យុវជនបានភ្ជាប់ខ្លួនទៅនឹងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ និងវប្បធម៌ ស្ថិតនៅក្រោយមហាគ្រួសារកម្ពុជាតែមួយ ដោយមានវិជ្ជាជីវៈ និងក្រមសីលធម៌ជាមួយសង្គមជាច្រើន ក្នុងទិសដៅអប់រំ បំពាក់ បំប៉ន តម្រង់ទិស និងការប្រែក្លាយយុវជនដ៍ទៃទៀត ឲ្យទៅជាកម្លាំងស្នូល កម្លាំងពិត កម្លាំងបន្តវេន ព្រោះយុវជនគឺជាទំពាងស្នងឫស្សី ដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត ។

       ឯកឧត្តម ជាប ដាវុធ បន្តថា សរុបសេចក្តីមកវិញ យុវជនក្នុងសម័យតេជោ គឺជាយុវជនពោពេញទៅដោយសក្តានុពល ដូច្នេះឱកាសបោះឆ្នោតខាងមុខ យុវជនត្រូវជួយគៀងគរ និងបញ្ចេញមតិរបស់ខ្លួន ដូចជាការបង្ហាញដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់យល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គម ដើម្បីឲ្យពួកគាត់ទៅចូលរួមបោះឆ្នោត គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជម្រុញអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែរីកចម្រើន ការផ្តល់នូវសុខសុវត្ថិភាពតាមមូលដ្ឋាន និងការចូលរួមរក្សាតម្លៃសន្តិភាពទាំងអស់គ្នា ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកភាពកាន់តែសំបូររុងរឿងជានិច្ចនិរន្ត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner