ធនាគារជាតិនៃកម្ពុជា ប្រកាសគម្រោងសាងសង់អគារស្នាក់ការថ្មីលើទីតាំងចាស់
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសតាម Facebook Page ជាផ្លូវការរបស់ខ្លួនថា នឹងសាងសង់ អគារស្នាក់ការថ្មីលើទីតាំងចាស់នាពេលឆាប់ៗខាងមុខ។
យោងតាមការប្រកាស របស់ធនាគារជាតិ បានឲ្យដឹងទៀតថា អគារស្នាក់ការថ្មីនេះ នឹងត្រូវរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពី
វប្បធម៌ខ្មែរ បង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនរបស់វិស័យធនាគារនាពេលបច្ចុប្បន្ន។
ក្រៅពីបង្ហាញគម្រោងអគារថ្មី ធនាគារជាតិក៏បានបង្ហាញអគារចាស់តាំងពីឆ្នាំ១៩៥៤ ផងដែរ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។