សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០គ្រួសារ មកពីឃុំចំនួន៤ ស្រុកអង្គរជ័យ ខេត្តកំពត

អត្ថបទដោយ៖
Kien Sereyvuth

សាខាកក្រកខេត្តកំពត ៖ កាលពីព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត  ដឹកនាំដោយឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខា រួមដំណើរដោយ ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០គ្រួសារ  មកពីឃុំចំនួន៤ ស្រុកអង្គរជ័យ ខេត្តកំពត។

នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរង្ករបង្កើនផលដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង  និងថវិកាចំនួន ២០០,០០០រៀល។
ដោយឡែក១គ្រួសាររលំផ្ទះទាំងស្រុង ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀលផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner