Andy Murray បានធ្លាក់ចេញពីការប្រកួត US Open ដោយ Felix Auger-Aliassime

កីឡាករវាយកូនបាល Andy Murray បានបរាជ័យក្រោមថ្វៃដៃ Felix Auger-Aliassime ជុំទី២ ក្នុងលទ្ធផល ៦-២ ៦-៣ ៦-៤ ចំណែកឯម្ចាស់ជើងឯក ៦ សម័យកាល Serena Williams បានឈានទៅជុំទី ៣ ក្រោយយកឈ្នះ កីឡាករ Margarita Gasparyan របស់រុស្ស៊ី ក្នុងលទ្ធផល ៦-២ ៦-៤ ក្នុងកម្មវិធី US Open នៅ ទីក្រុងញូវយ៉ក ។ កីឡាករជនជាតិកាណាដា Auger-Aliassime ដែលមានវ័យអាយុ ២០ ឆ្នាំនឹងត្រូវជួបជាមួយអង់គ្លេស Dan Evans ឬ Corentin Moutet របស់បារាំង។


Dan Evans និង Moutet ត្រូវតែបញ្ចប់ការប្រកួតជុំទី ២ របស់ពួកគេនៅថ្ងៃសុក្រនេះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានឈប់លេងនៅលើទីលាន Flushing Meadows នៅខាងក្រៅទីលាន។នេះបើតាមប្រភព BBC Sport ដែលបានចេញផ្សាយនៅថ្ងៃនេះ ៕

Serena Williams, of the United States, returns a shot to Margarita Gasparyan, of Russia, during the third round of the U.S. Open tennis championships, Thursday, Sept. 3, 2020, in New York. (AP Photo/Frank Franklin II)
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner