MAN UTED ជិតនឹងចុះហត្ថលេខានាំយក Jadon Sancho ក្នុងតម្លៃ ១១០ លានផោន

អត្ថបទដោយ៖
Kien Sereyvuth

បើតាមសាព័ត៌មាន The Sun ដែលបានចុះផ្សាយនៅថ្ងៃនេះ បានអោយដឹងថា តំណាងក្រុមបិសាចក្រហម និងជួបពិភាក្សា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ជាមួយក្លិប Borussia Dortmund ដើម្បីចុះហត្ថលេខាលើតារាឆ្នើមអង់គ្លេសអាយុ ២០ឆ្នាំ Jadon Sancho ។

តារាឆ្នើមអង់គ្លេសវ័យក្មេង Jadon Sancho បានក្លាយជាគោលដៅធំរបស់លោក Ole Gunnar Solskjaer នាំមកទឹកដី Old Trafford នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ បន្ទាប់ពីដឹកនាំក្លិបបិសាចក្រហម ដណ្តើមបានកៅអីក្របខណ្ឌ UEFA Champion League រដូវកាលក្រោយ ។

គួរបញ្ជាក់ថា ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester ត្រូវចំណាយប្រាក់ ១១០ លានផោន ក្នុងការស្នើសុំដំបូងសម្រាប់ កីឡាករវ័យក្មេង Jadon Sancho មកចូលរួមជាមួយលោក Ole Gunnar Solskjaer ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner