ក្លិបធំៗនៅតំបន់អឺរុប ដាក់គោលដៅប្រជែងយកខ្សែប្រយុទ្ធវ័យក្មេង Havertz ខណៈ Bayern បានដកខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបធំៗនៅតំបន់អឺរុប មានក្លិប Real Madrid, Juventus និង Manchester United កំពុងប្រជែងដេញថ្លៃយកខ្សែប្រយុទ្ធ Kai Havertz ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈក្លិបតោខៀវ Chelsea កំពុងឈានមុខគេ ដើម្បីចុះហត្ថលេខាតារាវ័យក្មេងអាល្លឺម៉ង់រូបនេះ បន្ទាប់ពីបានពិភាក្សាជាមួយក្លិប Leverkusen ។

ខណៈ Bayern ប្រកាសបានដកខ្លួនពីការប្រជែង ស្របពេលដែលប្រធានកិត្តិយសក្លិប Bayern វិញ បានប្រាប់កាសែតអាល្លឺម៉ង់ FAZ ថា បន្ទាប់ពីនាំយក Leroy Sane មកកាន់ Allianz Arena ពីក្រុមមេឃខៀវ Man City ហើយ ក្លិបមិនចង់ចំណាយប្រាក់បន្ថែម ប្រសិនបើមិនទទួលបានប្រាក់ពីការលក់កីឡាករ ។

គួរបញ្ជាក់ថា កីឡាករ Kai Havertz បានបង្ហាញភាពលេចធ្លោ ក្នុងពិភពបាល់ទាត់អឺរ៉ុប ចាប់តាំងពីបង្ហាញខ្លួនឈុតធំរបស់ Leverkusen ក្នុងឆ្នាំ២០១៦ ដោយរកបាន ៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤៨ ប្រកួតសម្រាប់ក្លិបគ្រប់ការប្រកួត ។ បច្ចុប្បន្នកីឡាករវ័យ ២១ ឆ្នាំរូបនេះ នៅតែសល់កុងត្រាបច្ចុប្បន្នរយៈពេល ២ ឆ្នាំទៀត នៅឯកីឡដ្ឋាន Bay Arena ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner