អ្នកចាត់ការ Man Utd ត្រៀមបើកការចរចាជាថ្មី ដើម្បីរកម្ចាស់អាវលេខ៧ អោយបានមុនបើករដូវកាលថ្មី

លោក Ole Gunnar Solskjaer អ្នកចាត់ការក្លិប Manchester United បានត្រៀមបើកការចរចាថ្មី ដើម្បីរកម្ចាស់អាវលេខ៧ អោយបានមុនបើករដូវកាលថ្មី ជាមួយក្លឹប Borussia Dortmund គឺខ្សែបម្រើ Jadon Sancho ។ នេះបើតាម Goal។


កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ នៅតែជាគោលដៅធំរបស់អ្នកចាត់ការ Ole Gunnar Solskjaer ហើយក្លិប Man Utd នៅតែបន្តចរចាដើម្បីទិញយកអតីតកីឡាករក្រុម Man City រូបនេះឲ្យបាន ខណៈក្លឹបបិសាចក្រហមត្រូវបានគេមើលឃើញថា អាវលេខ៧ ត្រៀុមទុកអោយ Sancho ។ ប៉ុន្តែខាងក្លឹប Dortmund ធ្លាប់បានបញ្ជាក់ថា មិនលក់ Sancho នោះទេ ។


សូមបញ្ជាក់ថា តម្លៃខ្លួនកីឡាករវ័យ២០ឆ្នាំ Jadon Sancho ប្រហែលជា ១០៨លានផោន បន្ទាប់ពីទិញបានកីឡាករសញ្ជាតិហូឡង់ Van De Beek ពីក្លឹប AJax ក្នុងតម្លៃខ្លួន ៤០លាន ផោន៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner