Wolves នាំចូលកីឡាករសញ្ជាតិព័រទុយហ្គាល់ ទី៩ សម្រាប់រដូវកាលថ្មី

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្លឹប Wolverhampton បានចុះកុងត្រាយកខ្សែបម្រើវ័យក្មេងសញ្ជាតិព័រទុយហ្គាល់មួយរូបទៀត ដែលមានសក្ដានុពល Vitinha លើលក្ខខ័ណ្ឌខ្ចីជើងរយៈពេលវែងមួយរដូវកាល ពីក្លិបជើងឯកលីគកំពូលព័រទុយហ្គាល់ FC Porto ។
កីឡាករវ័យក្មេងរូបនេះ បានមកដល់ក្លិប Wolves កាលពីថ្ងៃពុធ ដែលជាកីឡាករវ័យក្រោម២១ឆ្នាំ និងជាកីឡាករជម្រើសជាតិព័រទុយហ្គាល់ទី៩ សម្រាប់ក្លឹបផងដែរ ។


Vitinha បានបង្ហាញខ្លួនឲ្យ FC Porto កាលពីរដូវកាលមុន ៧ប្រកួ តជួយក្លិបឈ្នះពាន Primeira Liga និង Taca de Portugal ។ Vitinha នឹងចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មី ត្រៀមប្រកួតបើកឆាកពានរង្វាន់ Premier League នៅដើមសប្តាហ៍ខាងមុខនេះ ត្រៀមបើករដូវកាលជួបជាមួយ Sheffield United ។


សូមបញ្ជាក់ថា Vitinha គឺជាយុវជនវ័យ២០ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ទី៩ ដែលចុះកុងត្រាជាមួយ Wolves ក្រៅពីនោះមានកីឡាករ Pedro Neto , Roben Noves , Daniel Podence , Rui Patricio , Joao Moutinho និងកីឡាករ Ruben Vinagre ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner