ប្រសិនបើមានលោក Russell Stutely ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ប្រដាល់សកលអាចឈ្នះមេដាយ ពីស៊ីហ្គេម ២០២៣

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សោភ័ណ បានអះអាងថា ប្រសិនបើសហព័ន្ធទទួលបានលោក Russell Stutely មកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ ស៊ីហ្គេម ឆ្នាំ២០២៣ នឹងឈ្នះមេដាយច្រើន ការថ្លែងបែបនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតបឋមលើកទី១ កាលពីពេលថ្មីៗនេះ ។


លោក ប៊ុយ សោភ័ណ បានថ្លែងទៀតថា ប្រដាល់សកល នឹងទទួលបានលទ្ធផលល្អគ្រប់ការប្រកួតទាំងលើឆាកជាតិ និងអន្តរជាតិ ប្រសិនបើលោក Russell Stutely សុខចិត្តមកធ្វើជាគ្រូបង្វឹកអោយកម្ពុជា ។ លោក បន្តថា ក្រោយពីគាត់មកធ្វើជាគ្រូឧទ្ទេស លើកទី១ យើងឃើញថា ជាគ្រូបង្វឹកកម្រិតអាជីពរូបនេះ មានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្វឹកបង្ហាត់ដល់កីឡាករកម្រិតអាជីពជាច្រើនឲ្យទទួលបានជោគជ័យ ។ លោក ប៊ុយ សោភ័ណ បញ្ជាក់ថា គ្រូជនជាតិអង់គ្លេសរូបនេះ មិនមែនជាគ្រូបង្វឹកស្ម័គ្គចិត្តឡើយ តែជាគ្រូកម្រិតអាជីពព្រោះក្នុងវគ្គបណ្ដុះបណ្ដាលកន្លងមកនេះគាត់បានរៀបចំកម្មវិធីហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ ធ្វើឲ្យសិក្ខាកាមទាំងអស់បង្ហាញស្មារតីចូលរួម សិក្សាយ៉ាងផុលផុស តាមដានស្វែងយល់ពីបទបញ្ជាបច្ចេកទេស ទាំងទ្រឹស្ដី និងការអនុវត្ត ផ្ទាល់លើវិធីសាស្រ្តបង្វឹក ,យល់ដឹងច្បាស់ពីក្រមសីលធម៌ ក្នុងនាមជាគ្រូបង្វឹក ក៏ដូចជាអាហារូបត្ថម្ភសំខាន់ៗ សម្រាប់កីឡាករ-កីឡាការិនី ។ ដូច្នេះប្រសិនបើយើងមានគាត់មកធ្វើជាគ្រូបង្វឹក ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាមនិងទទួលបានជោគជ័យបណ្តើរៗ ចំណែកឯ ស៊ីហ្គេម ២០២៣ នៅកម្ពុជា និងឈ្នះមេដាយច្រើន ។


សូមបញ្ជាក់ថា ប្រដាល់សកលជាប្រភេទកីឡាដែលមានប្រជាប្រិយ៍ភាពបំផុត នៅលើពិភពលោក បន្ទាប់ពីកីឡាបាល់ទាត់ ប៉ុន្តែនៅកម្ពុជានាពេលបច្ចុប្បន្នប្រភេទកីឡាអូឡាំពិកមួយនេះ ពុំសូវមានប្រជាប្រិយភាព ដូចប្រដាល់គុនខ្មែរឡើយ ។ ទោះជាយ៉ាងនេះក្ដីក៏សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានខិតខំជម្រុញ និងអភិវឌ្ឍន៍ឲ្យមានសក្ដនុពលលើឆាកអន្តរជាតិដូចកីឡាផ្សេងៗទៀត ពោលស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩កន្លងមក ប្រដាល់សកលក៏អាចដណ្ដើមបានមេដាយសំរិទ្ធ៥គ្រឿងដូច គុនខ្មែរដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner