៣ប្រកួតចុងក្រោយ ក្រុមកំពូលតារាង២ ត្រូវប្រជែងគ្នា ដណ្តើមពាន លីគកំពូលកម្ពុជា

៣ប្រកួតចុងក្រោយ ក្រុមកំពូលតារាង២ ត្រូវប្រជែងគ្នា ដណ្តើមពាន លីគកំពូលកម្ពុជា គឺក្រុមបឹងកេត ដែលកំពុងឈរកំពូលតារាង មាន៣៦ពិន្ទុ ដោយ១៤ប្រកួត ឈ្នះ១១ ស្មើរ៣ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ឈរលេខ២ មាន៣៤ពិន្ទុ ដោយ១៤ប្រកួត ឈ្នះ១១ ស្មើរ១ ចាញ់២ គិតត្រឹមសប្តាហ៍ទី១៥ ដូច្នេះមានន័យថា ក្រុមទាំង២ត្រូវកាត់សេចក្តីនៅប្រកួតចុងក្រោយ ថាក្រុមណាជាអ្នកម្ចាស់ពានលីគកំពូលរដូវកាល២០១៩-២០២០ នេះ ។


ឆ្លងកាត់ការប្រកួតចុងក្រោយ នៅសប្តាហ៍ទី១៥ ក្រុមកំពូលតារាងបឹងកេត បានត្រឹមស្មើរជាមួយ ណាហ្គាវើលដ៏ ១ទល់១ ចំណែកឯ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុមម្ចាស់ផ្ទះទ័ព ៥ទល់២ ធ្វើអោយការប្រជែងកាន់តែស្វិតស្វាញ សម្រាប់រដូវកាលនេះ ។ រីឯ៤ប្រកួតផ្សេងទៀត សូលទីលូអង្គរ ២:២ យុវជនសាលាបាល់ទាត់ជាតិបាទី ក្រុមវិសាខា ១:១ ក្រុមភ្នំពេញក្រោន ក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ០:១ អង្គរថាយហ្គឺ និងក្រុមអាស៊ីអឺរុប ១:៣ នគរបាលជាតិ ។


សូមបញ្ជាក់ថា ៣ប្រកួតចុងក្រោយ របស់ក្រុមបឹងកេត និងពញរះខ័នរាជស្វាយរៀង សិតត្រូវប៉ះក្រុមខ្លាំងៗ នៅថ្ងៃទី២៧ ខែកញ្ញា ក្រុមបឹងកេត ប៉ះ ព្រខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Cambodia Airway ។ នៅថ្ងៃទី១១ ខែតុលា ក្រុម ការពារជាតិ ប៉ះ ក្រុមបឹងកេត នៅកីឡដ្ឋានស្តាចាស់ , វិសាខា ជួប ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន PRINCE ប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ជួប ណាហ្គាវើលដ៏ នៅស្វាយរៀង ក្រុមភ្នំពេញក្រោន ជួប ក្រុមបឹងកេត នៅកីឡដ្ឋាន RSN ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner