ក្រសួងអប់រំចេញលិខិតព្រមានផ្អាកសកម្មភាព ប្រកួតបាល់ទះមិត្តភាពក្រៅផ្លូវការ មួយចំនួនក្រោយសង្កេតឃើញមានទស្សនិកជនចូលរួមយ៉ាងច្រើនកុះករ

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​រដ្ឋលេខាធិការ ស សុខា តំណាង​ឯកឧត្ដម​រដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន ផ្ញើ​ទៅ​កាន់​អភិបាល​រាជធានី​ ខេត្ត​ទាំង​អស់​បាន​ឲ្យ​ដឹង​ថា ក្រសួង​សង្កេត​ឃើញ​កន្លែង​លេង​កីឡា​ជា​ពិសេស​ទីលាន​បាល់ទះ​តាម​តំបន់​ខ្លះ មិន​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​អន្តរ​ក្រសួង និង​ក្រសួង​អប់​រំ​ឡើយ ដោយ​បើក​ឲ្យ​ទស្សនិកជន​ចូល​មើល​យ៉ាងច្រើន​កុះករ ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់សម្រាប់ការ​ចម្លង​ជំងឺ​កូវីដ-១៩​រលក​ទី២។

នៅ​ចំពោះ​មុខ​បញ្ហា​នេះ​ដែរ ក្រសួង​បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត-រាជធានី​ទាំង​អស់​ត្រួតពិនិត្យ​ឡើង​វិញ​ ហើយ​ធ្វើការ​ណែនាំ ព្រម​ទាំង​ផ្អាក​សកម្មភាព​ចំពោះ​កន្លែង​ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​សុខភាព៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner