ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត បាត់ដំបង និង លោកជំទាវ លី គឹមលៀង តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានចុះចែកស្បៀងជួយដល់គ្រួសារជួបការលំបាក ដោយជំនន់ទឹកភ្លៀង ប្រមាណ២០០គ្រួសារ រស់នៅសង្កាត់អូរម៉ាល់និងសង្កាត់វត្តគរ ក្រុងបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

 នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុង-ខេត្តបាត់ដំបង និងលោកជំទាវ លី គឹមលៀងតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយស្បៀងបន្ទាន់ជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងនោះ សង្កាត់អូរម៉ាល់ ១០០គ្រួសារនិងសង្កាត់វត្តគរ១០០គ្រួសារ ផងដែរ។ ពិធីជួបសំណេះសំណាលនិងចែកស្បៀងនេះគឺធ្វើឡើ ងនៅកន្លែងផ្សេងៗគ្នា ក្នុងមូលដ្ឋានសង្កាត់ទាំង២ដើម្បីជួយឧបត្ថម្ភដល់បងប្អូនដែលកំពុងតែជួបនូវការលំបាកខ្លាំងដោយសារតែរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងជន់ឡើងរហ័សដ៏អាក្រក់ថែមទាំងបង្កឲ្យភូមិឋាននិងទីលំនៅផ្ទះសំបែង ស្រែចម្ការរងការលិចលង់ខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាពមករស់នៅតាមផ្លូវដងផ្លូវជាតិជាបណ្តោះអាសន្នមួយរយៈ។

      តាមរយៈការចែកអំណោយនេះឯកឧត្តម ងិន ឃន និង លោកជំទាវ លី គឹមលៀង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលមកពីសង្កាត់ទាំង២ខាងលើ ក្នុងក្រុងបាត់ដំបង។
      ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង និង លោកជំទាវ អ្នកតំណាងរាស្ត្រ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ជាពិសេស ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ដោយបានផ្តាំផ្ញេីសាកសួរសុខទុក្ខដោយក្តីនឹករលឹកអាណិតអាសូរ ជាមួយនិងការចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលកំពុងតែជួបនូវរងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរដោយសារតែទឹកជំនន់ដ៏រហ័សនាពេលនេះ។  

       ឯកឧត្តម ងិន ឃន និង លោកជំទាវ លី គឹមលៀង ក៏បានថ្លែងគូសបញ្ជាក់ទៀតថា៖ ជានិច្ចជាកាលក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង របស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារក្នុងក្រុង ឯកឧត្តមតែងតែយកចិត្តទុកដាក់ក្នុងការចែករំលែកនូវធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានានិងតម្រូវការចាំបាច់សមស្របដើម្បីឆ្លើយតបក្នុងកាលៈទេសៈនិងគ្រាលំបាកណាមួយដែលបងប្អូនត្រូវការឲ្យជួយ។ ឯកឧត្តម និងលោកជំទាវអ្នកតំណាងរាស្ត្រ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ ជាទម្លាប់និងរបៀបដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពីថ្នាក់ដឹកនាំខាងលើដល់ថ្នាក់ក្រោម នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក គណបក្សប្រជាជនតែងតែផ្សារភ្ជាប់នូវសុខទុក្ខនិងដោះស្រាយនូវការលំបាកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទឹសទីតាមរយៈសកម្មភាពក្រុមការងាររបស់រាជរដ្ឋាភិបាលនិងក្រុមការងារគណបក្សគ្របយថ្នាក់ដែលចុះពង្រឹងមូលដ្ឋានតាមបណ្តាខេត្ត-រាជធានី ស្រុក-ក្រុង ខណ្ឌ និងឃុំ-សង្កាង់កន្លងមក។

       ជាមួយគ្នានេះផងដែរ ឯកឧត្តមនិងលោជំទាវអ្នកតំណាងរាស្ត្រទាំង២រូប បានអំពាវនាវនិងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នពីសត្វអសិរពិសគ្រប់ប្រភេទនាដែលវាអាចខាំឬចឹក បង្កនូវគ្រោះថ្នាក់ ដល់ជីវិត។ហើយក្រុមគ្រួសារដែលមានកូនតូចៗជនចាស់ជរាក៏ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និង ត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដោយទឹកជំនន់ ។ត្រូវចូលរួមថែរក្សានូវសុខភាពនិងការអនាម័យគ្រប់ក្រុមគ្រួសារទាំងការបរិភោគចំណីអាហារ និងត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីវៀសវាងកើតរាគរូស ឬរាតត្បាតដោយជម្ងឺឆ្លងផ្សេងៗ។ជាមួយគ្នានេះសូមបងប្អូនត្រូវបន្តក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩ ដោយស្មារតីប្រុងប្រយ័ត្នជាប់ជាប្រចាំ ក្ន្ងការអនុវត្តនូវវិធានណែនាំរបស់ក្រសួងសុខាភិបាល កន្លងមក។

     សូមបញ្ជាក់ផងដែរថា៖អំណោយដែលឯកឧត្តម និងលោកជំទាវអ្នកតំណាងរាស្ត្រទាំង២បាននាំយកមកចែកដល់ប្រជាពលរដ្ឋទាំង២០០គ្រួសារកំពុងរងគ្រោះដោយទឹកជំនន់ថ្ងៃនេះគឺជាអំណោយ របស់ឯកឧត្តម  ងិន បាណាល់ អគ្គនាយករង
ភស្តុភារនិងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង ហើយប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងគ្រួសារនីមួយៗទទួលបាន៖អង្ករ១០គក្រ. មី១ ត្រីខ ទឹកត្រី៦ដប នំប៉័ង ទឹកសុទ្ធ និងថវិកា១ម៉ឺនរៀលផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner