អ្នក Comment ជាតិថៃរិះគន់សមរង្ស៊ីដែលលូកលាន់កិច្ចការផ្ទៃក្នុងថៃ
សកម្មភាពធ្វើនយោបាយរបស់ទណ្ឌិតសមរង្ស៊ីដែលជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ បានរង ការរិះគន់ពីសំណាក់ពលរដ្ឋថៃខ្លះដែលបានចូលធ្វើ Comment នៅក្នុងហ្វេសប៊ុករបស់លោកសមរង្ស៊ី។ ទំនាស់ ផ្ទៃក្នុងរវាងរាជរដ្ឋាភិបាលថៃ ជាមួយនឹងក្រុមបាតុករថៃដែលប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ និងទាមទារកែទម្រង់ រាជានិយមថៃ ត្រូវគេរាយការណ៍ថា បែរជាមានការលូកដៃគាំទ្រដោយទណ្ឌិតខ្មែរសមរង្ស៊ី ដែលជាអំពើមួយ ដែលអ្នកលេង Facebook ជាតិថៃចោទថាគឺជាការជ្រៀតជ្រែកលើនយោបាយផ្ទៃក្នុងរបស់ថៃ។ លោកសមរង្ស៊ី បានលើកសញ្ញាម្រាមដៃបី ដែលបង្ហាញការគាំទ្រក្រុមបាតុករថៃ ដែលកាយវិការនេះ បានបង្ហាញនូវការប្រឆាំង នឹងរបបរាជានិយមថៃ និងប្រឆាំងនយោបាយរបស់រដ្ឋាភិបាលថៃនាបច្ចុប្បន្ន។ ជនជាតិថៃម្នាក់ឈ្មោះឡឺតឆៃ ចាងជីធិន បានធ្វើ Comment ក្នុងប្រព័ន្ធបណ្តាញសង្គមរបស់ទណ្ឌិតសមរង្ស៊ី ដោយនិយាយថាសូមអ្នក កុំយក ប្រជាធិបតេយ្យថៃ មកប្រៀបជាមួយកម្ពុជា ដែលជាប្រទេសមានប្រជាធិបតេយ្យរួចហើយ»។
ពលរដ្ឋថៃម្នាក់នេះ បាន សរសេរព្រមានជាភាសាថៃទៀតថា «បើចង់ធ្វើនាយករដ្ខមន្រ្តី គឺទៅឈរឈ្មោះបោះឆ្នោត ។ អ្វីដែលអ្នកស្រែករឿងប្រជាធិបតេយ្យ ដោយសារអ្នកចង់ធ្វើជានាយករដ្ឋមន្រ្ដី គឺជាការសាងបញ្ហាឱ្យអ្នកប្រជា ធិបតេយ្យថៃ ឲ្យមានជំលោះជាមួយរដ្ឋាភិបាលកម្ពុជា។
ពលរដ្ឋថៃដដែលនោះ បានសរសេរទៀតថា «បើចង់ជំរុញ ប្រជាធិបតេយ្យនៅថៃ យកល្អ សូមឲ្យសមរង្ស៊ីឈប់ មកជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសថៃ»៕