ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មកពី៦ភូមិចំនួន១៥០គ្រួសារក្នុងឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបងបានទទួលអំណោយមនុស្សធម៍ពីក្រុមការងារអនឡាញខ្មែរញ៉ូ វីហ្សិន
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងខេត្តបាត់ដំបង ក៍ដូចជានៅតាមបណ្តារខេត្កមួយចំនួនទូទាំងប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀង ធ្វើអោយលិចលង់ផ្ទះសម្បែង ស្រែចំការបង្ករផលប៉ះពាល់ ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដើម្បីចូលរួមការលំបាកចំពោះមុខជាបន្ទាន់នេះ ក្រុមការងារសង្គម អនឡាញខ្មែរញ៉ូ វីហ្សិន រួមជាមួយសប្បុរសជនជាច្រើនទៀតដែលដឹកនំាដោយ លោក ជា ប៊ុនម៉េង លោកស្រី លឹម វ៉ាន់ឌី ឯកឧត្តម ប៉ែត រស្មី លោកផាត់ ចំណាន កាលពីពេលថ្មីៗកន្លងទៅនេះ បាននាំយកអំណោយមនុស្សធម៍ មានអង្ករ១តោន ត្រីខ១០០កេះ មី៣០កេស ក្រមា១២៥ ទៅចែកជូនដល់ប្រជាពលរដ្ឋ មកពី៦ភូមិ ចំនួន ១២០ គ្រួសា នៅក្នុងឃុំតាសែន ស្រុកកំរៀង និង៣០គ្រសារទៀតមកពីឃុំឈឺទាល ស្រុកប៉ាណន់ ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះតំណាងក្រុមសប្បុរសជន បានាថ្លែងដោយការចូលរួមសោកស្តាយនិង ចូលរួមរំលែកការលំបាក ជាមួយពុកម៉ែបងប្អូកូនក្មួយទំាអស់ ដែលរងគ្រោះដោយទឹកជំនន់ បង្ករឡើងដោយភ្លៀងធ្លាក់ជាគម្ហុកផ្ទួនៗគ្នា ធ្វើអោយលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងភូមិទាំង៦ ឃុំតាសែន ស្រុកកំរៀងនិង ឃុំឈឺទាល ស្រុកប៉ាណន់ នៅពេលនេះ ដូច្នេះក្រុមការងារមនុស្សធម៍ ព័ត៌មានសង្គមអនឡាញ ខ្មែរញ៉ូ វីហ្សិន រួមជាមួយ សប្បុរសជនជាច្រើនទៀត បានប្រមែលប្រមូលគ្នា ដើម្បីនំាយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួន មកចែកជូនបងប្អូននៅពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គ មី ត្រីខ២យួរ ក្រមាមួយ ដើម្បីជួយសម្រួលការលំបាកបងរបស់បងប្អូនបានមួយគ្រាទម្រាំ ទឹកស្រកបងប្អូនអាចប្រកបមុខរបរ រកទទួលទានបានដូចដើមវិញ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាជនលើសុខុមាលភាព និងសុខទុក្ខ ក្នុងស្ថានភាពប្រឈមមុខនឹងគ្រោះធម្មជាតិ និងជំងឺរាតល្បាតផ្សេងៗ។
ក្នុងឱកាសនោះលោក ស៊ិន ណាវុធ ភិបាលរងស្រុកកំរៀង និងអជ្ញាធរ បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្នារបស់សប្បុរសជន ដែលបានចុះមកដល់ទីតាំងផ្ទាល់ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ ទោះជាមានការលំបាកក្នុងការធ្វើដំណើរយ៉ាងក៏ដោយ៕