លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋអញ្ជើញមកពី២ភូមិ ក្នុងសង្កាត់ប្អេរ
(កំពង់ឆ្នាំង)៖ រសៀលថ្ងៃច័ន្ទ ៣កេីត ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះតាមដាន ត្រួតពិនិត្យគោលនយោបាយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះក្រុងកំពង់ឆ្នាំង រួមនិងក្រុមការងារថ្នាក់ជាតិមកពីក្រសួងមហាផ្ទៃ ចុះមូលដ្នានសង្កាត់កំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង លោកស្រីអភិបាលរងខេត្ត អភិបាលក្រុងកំពង់ឆ្នាំង តំណាងពីមន្ទីររៀបចំដែនដី មន្ទីរសាធារណការដឹកជញ្ជូនខេត្ត មន្ទីឧស្សាហកម្ម កសិកម្ម សិប្បកម្ម អាជ្ញាធរដែនដី មានសមត្ថកិច្ច ស្នងការរងនគរបាល មេបញ្ជាការរងរាជអាវុធហត្ថស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋអញ្ជើញពីភូមិចំនួន២ ស្ថិតក្នុងវត្តក្តីត្នោត សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចំនួន៥៦នាក់ អញ្ជើញមកពីភូមិឃ្លាំងប្រាក់ និងភូមិប្អេរ ៕