អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខនិងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ចុះសាកសួរសុខទុក្ខបងប្អូនដែលផ្ទះសម្បែង ផលដំណាំរងផលប៉ះពាល់ ដោយទឹកភ្លៀងជន់លិច នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ដោយជូនអំណោយមួយចំនួនផងដែរ។


    នៅក្នុងការចុះសួរសុខទុក្ខបងប្អូនផ្ទះសម្បែង ផលដំណាំរងផលប៉ះពាល់ ដោយទឹកភ្លៀងជន់លិច ដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបាននាំយកអំណោយរបស់សប្បុរសជន ចូលរួមជាមួយរដ្ឋបាលស្រុក ដើម្បីធ្វើការងារមនុស្សធម៌នៅក្នុងស្រុកតាំងគោក លោកលោកធ្វើការថ្លែងអំណរគុណនូវទឹកចិត្តមេត្តានិងការជួយគ្នាក្នុងគ្រាមានអាសន្នបែបនេះ។
      លោកអភិបាលក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចមានការសោកស្តាយនូវបាតុភូតធម្មជាតិមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ បង្កឲ្យមានជន់លិចដំណាំរបស់បងប្អូនមួយចំនួន   ។លោកបន្តទៀតថាតាមការចង្អុញរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែក្រើនរំលឹកឲ្យមន្ត្រីចុះជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋ ជួយអន្តរាគមន៍សង្រ្គោះបងប្អូនឲ្យទាន់ពេលវេលា ។លោកលើកឡើងថាអំណោយទាំងនេះអាចជំនួយផ្គត់ផ្គង់ជីវភាពលោកយាយ លោកតាបានមួយរយ:ពេលខ្លីតែប៉ុណ្ណោះ តែក៏អាចសម្រាល់ទុក្ខលំបាកបងប្អូនបាន១គ្រា។លោកសំណូមពរឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះក្មេងតូចៗនៅពេលលេងទឹកដែលបង្កគ្រោះថ្នាក់ដោយយថាហេតុ  ប្រុងប្រយ័ត្នចំពោះខ្សែរភ្លើងខ្លាចឆ្លងចរន្តអគ្គីនីនៅពេលប៉ះទឹក។

   ជាចុងក្រោយលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ទោះបីជានៅក្នុងសហគមន៍យើងមិនមានអ្នកឆ្លងយ៉ាងណាក៏ដោយ ក៏ពុកម៉ែបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។ត្រូវគោរពច្បាប់ចរាចរណ៌ ដោយធ្វើដំណើរពាក់មួកសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់បាត់បង់ប្រយោជន៌បងប្អូន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner