ប្រធានក្រុមប្រឹក្សាភិបាលTYDA ទទួលជំនួយឧបត្ថម្ភពីយុទ្ធនាការ “ទឹកចិត្តកម្ពុជា”

ថវិកានិងសម្ភារៈជាច្រើនពីក្រុមយុទ្ធនាការ  “ទឹកចិត្តកម្ពុជា” សម្រាប់ឧបត្ថម្ភគាំទ្រពលរដ្ឋ រងគ្រោះ ដោយទឹក ជំនន់និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្នត្រូវបានប្រគល់ជួនលោកហ៊ុនម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមក្រុមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោ នៅថ្ងៃទី១៩តុលានេះ។ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែល ផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធកម្ពុជា បានជួយឧបត្ថម្ភទឹកប្រាក់ ១០ម៉ឺនដុល្លារ អាមេរិក, អង្ករ២០០តោន, ទឹកបរិ សុទ្ធកម្ពុជា៣ពាន់កេស, ទឹកក្រូចអាយស៍ IZE ១ពាន់កេស និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥០០កេស សម្រាប់ចូលរួមចំណែកជាមួយកងទ័ពជើងគោក ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ព ជួបការខ្វះខាត។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រុមយុទ្ធនាការ«ទឹកចិត្តកម្ពុជា» ចំពោះទឹកចិត្តដ៏សប្បុរស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ពក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋ ដែល កំពុងស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។ លោកបានចាត់ទុកថា នោះគឺជាការបង្ហាញនូវវប្បធម៌ចែក រំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner