រដ្ឋាភិបាលបន្ថែមថវិកា១០ម៉ឺនដុល្លារបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យដែលរងគ្រោះធ្ងន់ជាងគេ
ខេត្តបន្ទាយមានជ័យ ដែលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់ ត្រូវរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារបន្ថែមទៀត។ ខេត្តបន្ទាយមានជ័យ, រាជធានីនិងខេត្តចំនួន៨ដទៃទៀត មុននេះ ត្រូវបានរាជរដ្ឋា ភិបាលឧបត្ថម្ភថវិកា១០ម៉ឺនដុល្លាររួចមកហើយដើម្បីការជួយឧបត្ថម្ភករណីរងគ្រោះដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែដោយសារខេត្តបន្ទាយមានជ័យ ជាខេត្តរងនឹងគ្រោះធម្មជាតិនៃជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងបណ្តាខេត្តដទៃ រាជរដ្ឋាភិបាល បានបន្ថែមថវិកា១០ម៉ឺនដុល្លារទៀតដល់រដ្ឋបាលខេត្តភាគពាយព្យកម្ពុជានេះ។ គួរបញ្ជាកថា ប្រ ព័ន្ធវិសម្ពាធមួយ កាលពីចុងសប្តាហ៍នេះ បានធ្វើដំណើរឆ្លងកាត់ភាគខាងលើប្រទេសកម្ពុជា ដោយបាន បង្កឥទ្ធិ ពលធ្លាក់ភ្លៀងខ្លាំងក្លាលើបណ្តាខេត្តជាប់នឹងភាគឥសាន, ឧត្តរនិង ពាយព្យ ក្នុងនោះ គឺខេត្តបន្ទាយមានជ័យបាន រងនឹងការលិចលង់ខ្លាំងជាងគេ។
កម្ពុជាបានរងនឹងជំនន់ទឹកភ្លៀងជាបន្តបន្ទាប់តាំងពីសប្តាហ៍មុនដោយសារឥទ្ធិពលព្យុះទី១៥, និងទី១៦ដែលធ្វើ ដំណើរមកពីក្រៅប្រទេស។ កម្ពុជាកំពុងតែពិនិត្យភាពវិវត្តនៃព្យុះទី១៧ដែលនឹងមកដល់បន្ថែមទៀតក្នុង សប្តាហ៍ នេះ៕