រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការបើកឱ្យធ្វើចរាចរណ៍ឡើងវិញចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែតុលានេះ បានជូនដំណឹងដល់សាធារណៈជនអំពីការបើកឱ្យធ្វើចរាចរណ៍ឡើងវិញចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ ចាប់ពីវេលាម៉ោង០០៖០០នាទី ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ។ ដោយឡែកផ្លូវខេត្តលេខ១៤១ នៅបន្តផ្អាកបណ្តោះអាសន្ន ដដែល។