ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាន នាំយកសំពត់កៅស៊ូប្រកដំបូល(តង់ចែកជូនដល់ ប្រជាពលរដ្ឋជម្លៀសមកកាន់ទីសុវត្ថិភាព នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
សំពត់កៅស៊ូប្រកដំបូល(តង់) ដែលមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ចំនួន ១០០សំពត់កៅស៊ូតង់ដែលជាអំណោយមនុស្សធម៌ពីសប្បុរសជននានាជួយដល់រដ្ឋបាលខេត្តបាត់ដំបង កន្លងមកនោះ។
នៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងអមដំណើរដោយអាជ្ញាធរស្រុកថ្មគោល និងមានការចូល
រួមពីអាជ្ញាធរមូលដ្ឋានភូមិឃុំ និងយុវជនសសយកស្រុកផងនោះ។ឯកឧត្តមអភិបាលខេត្ត បានចុះផ្ទាល់ដល់ទីតាំងរោងស្នាក់នៅបណ្តោះអាសន្ន របស់
បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់រងគ្រោះដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងជន់លិចរហ័ស បង្កឲ្យពួកគាត់ត្រូវជម្លៀសមកកាន់ទីសុវត្ថិភាពនៅទីនេះ ដោយចាកចោលផ្ទះសំបែងដែលរងដោយការលិចលង់មួយរយៈកន្លងមក បាននាំគ្នាមកសង់ខ្ទម ខ្លះទៀតធ្វើរោងប្រក់កៅស៊ូដោយមិនមានការគត់មត់ពីការប្រកដំបូលរោងឲ្យបានសមរម្យនិងអាចគត់មត់ទឹកភ្លៀង និងកម្តៅថ្ងៃបាន។
ត្រូវបានឯកឧត្តមចុះទៅពិនិត្យនិងចែកដោយផ្ទាល់ដៃ ជូនដល់បងប្អូនទាំងនោះ ដែលកំពុងរស់នៅលើកំណាត់នៃដងផ្លូវជាតិលេខ៥ ចំនួន១០០សំពត់កៅស៊ូ ដោយក្នុង១គ្រួសារៗសំពត់តង់មួយដើម្បីជួយដល់បងប្អូនកំពុងមានការខ្វះខាតប្រកដំបូលជាក់ស្តែង និងដំបូលរោង មានភាពរយីរយាករខេករខាកនិងគ្មានការគត់មត់ពីក្រោមកម្តៅថ្ងៃនិងទឹកភ្លៀង។
និងដោយមើលឃើញអំពីការលំបាជាក់ស្តែង របស់បងប្អូនបែបនេះ ក្នុងនោះទើបឯកឧត្តម បានពាំនាំនូវសំពត់កៅស៊ូប្រកដំបូល(តង់)ដើម្បីយកមកចែកជូនដល់បងប្អូនដែលខ្វះខាតនៅទីនេះរួមជាមួយនិងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់នៅទីនេះផងដែរ។ឯកឧត្តម ងួន រតនៈ ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយនូវបញ្ហាប្រឈមពីគ្រោះធម្មជាតិដោយទឹកជំនន់ជន់លិចក្នុងខេត្តកន្លងមក ជាមួយនិងរដ្ឋបាលខេត្តបាត់ដំបង តាមរយៈសកម្មភាពក្នុងការផ្តល់និងបរិច្ចាគនូវអំណោយដោយទឹកចិត្តសប្បុរសធម៌ជួយដល់គ្រួសាររងគ្រោះខាងលើនៅទូទាំងខេត្តបាត់ដំបងកន្លងមកនេះ ដូចជា៖ ស្បៀងអាហារ អង្ករ ថវិកា មី គ្រឿងឧបភោគ-បរិភោគ រួមនិងភេសជ្ជៈ មួយចំនួន ផងដែរ។
សូមបញ្ជាក់ផងដែរថា៖ គិតត្រឹមថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបាត់ដំបង បានចែកអំណោយដល់គ្រួសារប៉ះពាល់ពីទឹកជំននជន់
លិច មាន់ចំនួនសរុប ២៣.៩៦២គ្រួសារ ក្នុងនោះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ មី និងត្រីខ ក្នុងស្រុកចំនួន១៤ក្រុង-ស្រុក។ហើយអំណោយដែលចុះចែករួមមាន អំណោយសម្តេចក្រឡាហោម សខេង, អំណោយក្រុមការងារ, អំណោយ ឯកឧត្តមអភិបាលខេត្ត, អំណោយសាខា កាកបាទក្រហមកម្ពុជា, អំណោយ សសយក និងអំណោយសប្បុរជននានាទាំងក្នុងខេត្ត និងក្រៅខេត្ត៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )