ព្យុះទី១៧ឈ្មោះ​ សូ ដែលនឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០តុលាបានឲ្យដឹងថា កម្ពុជាបាននឹងបន្តទទួលនូវខ្យល់មូសុងនិរតីដែលមានកម្រិតមធ្យម ប្រពន្ធ័សម្ពាធទាបនៅបន្តអូសបន្លាយកាត់ពីលើផងដែរ។

ទន្ទឹមនឹងនោះ នៅក្នុងមហាសមុទ្រស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការកើតឡើងនូវព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) ដែលតាមការព្យាករជាលក្ខណៈតំបន់បង្ហាញថា ព្យុះនោះនឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាមគឺចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥ និងថ្ងៃ១៦តុលាឆ្នាំ២០២០។

ព្យុះនោះ ត្រូវគេព្យាករថា អាចនឹងមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះមកលើភាគឦសាន្តប្រទេសកម្ពុជា។ ជាទូទៅនឹងមានភ្លៀងរាយប៉ាយពីតិចទៅបង្គួរនៅទូទាំងប្រទេស។ ជាមួយគ្នានោះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២៤ដល់ថ្ងៃ២៨តុលាឆ្នាំ២០២០ អាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner