ទំនប់អាងអូរខៃដន ត្រូវបានបាក់បណ្ដាលឲ្យមានការជន់លិចផ្លូវជាតិលេខ៥ចំណុចកូនដំរី និងភូមិមួយចំនួនក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បានបន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងបានជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលហូរចេញពីអាងអូរខៃដនដែលបានបាក់នៅ ស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

សូមជម្រាបថាគិតត្រឹមព្រឹកទី២០តុលានេះ អាងអូខៃដនត្រូវបានបាក់បណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ដល់រង្វង់មូលផ្លូវលេខ៥៨ ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner