​No​k​i​a​ ​សហការ​ជាមួយ​ N​AS​A​ ​គ្រោង​សាងសង់​បណ្តាញ​ទំនាក់ទំនង​ចល័ត​ជាលើកដំបូង​នៅ​លើ​ភព​ព្រះ​ច​័ន្ទ

ហ្វាំ​ង​ឡង់​៖​ ​ទីភ្នាក់ងារ​អវកាស​ N​AS​A​ ​របស់​សហរដ្ឋអាមេរិក​ ​បាន​ជ្រើសរើស​ក្រុមហ៊ុន​ ​No​k​i​a​ក្នុង​ការ​សាងសង់​បណ្តាញ​ទំនាក់ទំនង​ចល័ត​ជាលើកដំបូង​លើ​ភព​ព្រះ​ច​័ន្ទ ​នៅ​ចុង​ឆ្នាំ​២​០​២​២​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ក្រុមហ៊ុន​ ​No​k​i​a​ ​នឹង​ធ្វើជា​ដៃគូ​រ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ផ្នែក​អវកាស​ ​Intuitive​ ​Machine​s ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​តិច​សា​ស​ ​របស់​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​នាំ​យក​ឧបករណ៍​ផ្នែក​បណ្តាញ​ទៅកាន់​ភព​ព្រះ​ច​័ន្ទ ​តាម​យានអវកាស​របស់​ខ្លួន​ ​។​ ​បន្ទាប់ពី​ការ​នាំ​យក​ឧបករណ៍​ផ្នែក​បណ្តាញ​រួចហើយ​ ​បណ្តាញ​ទំនាក់ទំនង​នេះ​ ​នឹង​ផ្គុំ​ខ្លួនឯង​ ​ហើយ​បង្កើត​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​រយ​:​ចម្ងាយ​ឆ្ងាយ​ ​មាន​ល្បឿន​លឿន​ ​L​T​E​ ​ជាលើកដំបូង​លើ​ភព​ព្រះ​ច​័ន្ទ ​។​


​សូមជំរាប​ថា​ ​ការ​បង្កើត​បណ្តាញ​ប្រព័ន្ធ​ទំនាក់ទំនង​ ​Lunar​ ​network​ ​លើ​ភព​ព្រះ​ច​័ន្ទ​នោះ​ ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីភ្នាក់ងារ​អវកាស​ N​AS​A​ ​ក្នុង​ការ​នាំ​មនុស្ស​ទៅកាន់​ភព​ព្រះ​ច​័ន្ទ​នៅ​ឆ្នំា​២​០​២​៤​ខាងមុខនេះ​ ​និង​សាងសង់​លំនៅ​ដ្ឋា​ន​រយៈពេល​យូរ​នៅ​ទីនោះ​ ​ក្រោម​គម្រោង​កម្មវិធី​ ​Art​e​m​i​s ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​របស់​ខ្លួន​ ​។​ ​កម្មវិធី​នេះ​ត្រូវ​គេ​ដឹង​ថា​ ​នឹង​នាំ​មនុស្ស​ស្រី​ដំបូង​ ​ហើយ​បន្ទាប់មក​នឹង​នាំ​មនុស្ស​ប្រុស​ដំបូង​ទៅកាន់​ភព​ព្រះ​ច​័ន្ទ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner