លោក ឌី រ័ត្នខេមរុណ បើកកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ ផែនការការពារ ជំងឺ កូវីដ-១៩ និងដឹកនាំប្រជុំ ត្រៀមសហការៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំ ស្តីពីយុទ្ធនាការផ្សព្វផ្សាយផែនការការពារជម្ងឺឆ្លងកូវីដ-១៩ និងត្រៀមសហការរៀបចំ វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ថ្ងៃអង្គារ ៤កើត ខែ កក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា រដ្ឋបាលខណ្ឌមានជ័យ នឹងធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការការពារការឆ្លងជំង-១៩ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ហើយសូមអោយសង្កាត់ទាំង៧ អនុវត្តន៍ តាមគោលការណ៍ដឹកនាំ របស់រាជធានីភ្នំពេញ មានដូចជា ៖
– ស្នើដល់សង្កាត់ទាំង៧ត្រៀមមធ្យោបាយដឹកជញ្ជូន តុតុ ចំនួន២ មេក្រូ ២ និងកំលាំងក្នុងមួយ សង្កាត់ចំនួន ៤នាក់ ។
– ស្នើនាយករដ្ឋបាល ចាត់ចែង សំលេងសារសម្រាប់ផ្សព្វផ្សាយ ស្ទិកគ័របិទ និងផ្ទាំងរូបភាព ជូនសង្កាត់ទាំង ៧ ។
– សូមរដ្ឋបាលចេញលិខិតជូន មន្រ្តីពាក់ពន្ធ័ ចូលរួម ជួបជុំគ្នានៅមុខក្រុមហ៊ុនស្តុប ម៉ាសេដេស នៅវេលាម៉ោង ៨ព្រឹក ។
– លោកប្រធាន សណ្តាប់ធ្នាប់ខណ្ឌ រៀបចំ សំរួលចរាចរ និង រៀបចំសណ្តាប់ធ្នាប់លើដងផ្លូវ ដោយសហការជាមួយកម្លាំងអធិការ និង អាវុធហត្ថខណ្ឌ ។
ចំពោះការងារ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណិតទី៣ ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានគូសបញ្ជាក់តាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ថា នឹងគ្រោងរៀបចំធ្វើឡើងនៅថ្ងៃ អង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧ៈ០០ ព្រឹក នៅមជ្ឈមណ្ឌលម៉ូឌែន២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ។ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា គួរឲ្យមានសមាសភាពជាស្រ្តី យ៉ាងតិចណាស់ ៥០% នៃចំនួនសរុប ។
– បន្ទប់មកលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចាត់រដ្ឋបាល ជូននូវសេចក្តីសម្រេចលេខ ០១៩/២០ សសរ.មជ.អណ៣ ស្តីពីការបប្កើតក្រុមការងាររៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២០ ជូន សមាសភាព ពាក់ពន្ធ័ដើម្បីមុខការ ។
ជាចុងក្រោយ លោក ឌីរ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ស្នើអោយមន្រ្តីដែរបានប្រគល់ភារកិច្ចជូន ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ក្នុងការត្រួតពិនិត្យ និង វ៉ាស់កម្តៅជូន បងប្អូនប្រជាពលរដ្ឋ ពាណិជ្ជករ អាជីករ ដែលក៌ដូច មន្រ្តី ចូលរួមអោយបានម៉ត់ចត់ ត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាព ជំងឺកូវីដ- ១៩ និងត្រូវអនុវត្តតាម វិធានសុខាភិបាល ដូចជា ៖
– ត្រូវមានគម្លាតសុវត្ថិភាព
– ត្រូវពាក់ម៉ាស់
– ក្រុមការងារត្រូវរៀបចំ អោយមាន អាល់កុល ឬជែល សំរាប់លាងដៃ
– រៀបចំឲ្យមានប្រដាប់វាស់កំដៅ ចំពោះអ្នកចូលរួមទាំងអស់ ៕