ក្រុម Wolverhampton Wanderers ទទួលបាន៣ពិន្ទុបន្ថែម ខណៈ West Bromwich Albion និង Burnley ចែកគ្នាម្នាក់១ពិន្ទុនៅក្របខ័ណ្ឌលីគកំពូលអង់គ្លេស

អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុម Wolverhampton Wanderers ទទួលបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ Leeds United ១ទល់នឹង០ ខណៈ West Bromwich Albion ស្មើ០ទល់នឹង០ ជាមួយ Burnley ចែកគ្នាម្នាក់១ពិន្ទុ ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស រដូវកាលឆ្នាំ២០២០ នារាត្រីយប់មិញ ។ ១គ្រាប់របស់ Wolverhampton Wanderers រកបានដោយកីឡាករ Raul Jimenez នៅនាទី៧០ ។
សូមបញ្ជាក់ថា សម្រាប់ការក្របខ័ណ្ឌលីគកំពូលអង់គ្លេស រដូវកាល២០២០ ក្រុម Wolverhampton Wanderers ឆ្លងកាត់៥ប្រកួតឈ្នះ៣ប្រកួត ចាញ់២ មាន៩ពិន្ទុ ឈរនៅលេខរៀងទី៦ ហើយ​នឹង​ត្រូវ​បន្ត​ប៉ះ Newcastle United នៅថ្ងៃទី២៥ ខែតុលា នៅកីឡដ្ឋាន Molineux Stadium ។ ចំណែកឯក្រុម Leeds United ឆ្លងកាត់៥ប្រកួតឈ្នះ២ប្រកួត ស្មើ១ ចាញ់២ មាន៧ពិន្ទុ ឈរនៅលេខរៀងទី១០ នឹងត្រូវប៉ះ Aston Villa នៅថ្ងៃទី២៣ ខែតុលា នៅកីឡដ្ឋាន Villa Park ៕
សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner