ព្រះមហាក្សត្រ និងសម្ដេចម៉ែប្រទានព្រះរាជអំណោយដល់ប្រជាពលរដ្ឋជិត៧០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់

នៅខេត្តបន្ទាយមានជ័យ៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃប្រទេសកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជារាស្ត្រ នាវេលាថ្ងៃទី២០ តុលា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៦៧៤គ្រួសារ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដោយគ្រួសារនីមួយៗទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស, ឃីត១កញ្ចប់មានមុង១, ក្រមា១, សារុង១, ភួយ១, ត្រីខ១០កំប៉ុង, កៅស៊ូតង់១, សាប៊ូដុំ ចំនួន៥ដុំ, អាវយឺត១ និងថរិកា៤០ម៉ឺនរៀល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner