វេទិការតស៊ូមតិលើកចុងក្រោយរវាងលោក ត្រាំ និងលោក បៃដិន គ្រោងប្រព្រឹត្តទៅដោយមានភ្ជាប់ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ដើម្បីរារាំងការកាត់សម្តី
អាមេរិក៖ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ឬ “Mute Button” នឹងត្រូវប្រើប្រាស់នៅក្នុងវេទិកាតស៊ូមតិលើកចុងក្រោយរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ក្នុងគោលបំណងអនុញ្ញាតឱ្យបេក្ខជនម្នាក់ៗ និយាយបកស្រាយដោយគ្មានការរំខាន ឬការកាត់សម្ដី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។
ការសម្រេចចិត្តដំឡើងប៊ូតុងបិទសំឡេងខាងលើនេះ ធ្វើឡើងក្រោយវេទិកាតស៊ូមតិលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បានប្រព្រឹត្តិទៅដោយភាពចម្រូងចម្រាស់ ហើយលោក ត្រាំ តែងតែនិយាយកាត់សម្ដីរំខានលោក បៃដិន ជាច្រើនលើក ។
សូមជំរាបថា វេទិកាតស៊ូមតិចុងក្រោយរវាងលោក ត្រាំ និងលោក បៃដិន ដែលរយៈពេល៩០នាទី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលាខាងមុខ ក្នុងទីក្រុង ណាសវីល រដ្ឋ ធិនណែសស៊ី ហើយប្រធានបទសំខាន់ៗមានដូចជាជម្ងឺ COVID-19 គ្រួសារអាមេរិក ពូជសាសន៍ក្នុងសហរដ្ឋអាមេរិក បម្រែបម្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ ៕