​លោក​ ឌូតឺតេ​ថា​ ​លោក​អាច​ត្រូវ​​​ជាប់ឃុំ​ ​ទ​ទួល​រាប់​រង​ការ​ស្លាប់​ជន​សង្ស័យ​គ្រឿងញៀន​រាប់ពាន់​នាក់​ ​នៅ​ហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ រ៉ូ​ទ្រី​ហ្គោ ឌូតឺតេ ​បាន​និយាយ​កាល​ពីម្សិលមិញ​ថា​ ​លោក​គ្មាន​បញ្ហា​អ្វី​ទេ​ ​បើ​ទោះបីជា​ត្រូវ​ចាប់ខ្លួន​ ​ពី​បទ​ទទួលខុសត្រូវ​លើ​ការ​ស្លាប់​មនុស្ស​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រៀ​ង​ញៀន​ ​ក្នុង​ប្រទេស​កន្លងទៅ​ ​ដោយ​លោក​បន្ថែម​ថា​ ​លោក​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ដែល​អាច​ធ្វើឲ្យ​លោក​ជាប់ពន្ធនាគារ​ ​ទោះបីជា​មិនមែន​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក៏ដោយ​។​

​លោក​ប្រធានាធិបតី​ហ្វីលីពីន​បាន​ថ្លែង​បែប​នេះ​ ​កាលពី​យប់​ថ្ងៃ​ទី​១​៩​ ​តុលា​ ​២​០​២​០​ ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ ​ស្រាយ​មន្ទិល​នានា​ដែល​ថា​ ​លោក​អាច​ប្រឈម​នឹង​បទឧក្រិដ្ឋ​មនុស្សជាតិ​ ​ព្រោះតែ​យុទ្ធនាការ​ក្តៅ​បង្ក្រាប​គ្រឿងញៀន​ ​ចាប់តាំង​ពី​លោក​កាន់​តំណែង​ ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២​០​១​៦​មក​។​

លោក​ថា​ ​«​ប្រសិនបើ​មានការ​ស្លាប់​នៅ​ទីនោះ​ ​ខ្ញុំ​គឺជា​មនុស្សម្នាក់​…​អ្នក​អាចឲ្យ​ខ្ញុំ​ទទួលខុសត្រូវ​រាប់​អ្វី​ទាំងអស់​ ​រាល់​ការ​ស្លាប់​ ​ដែល​បាន​កើតឡើង​ ​អំឡុង​ការ​កាត់ក្តី​នៃ​សង្គ្រាម​គ្រឿងញៀន​។​ ​បើដូច្នេះមែន​ ​ខ្ញុំ​ហ៊ាន​និយាយ​ថា​ ​សូម​នាំ​ខ្ញុំ​ទៅ​តុលាការ​ដាក់​ពន្ធ​នាគា​រ​ចុះ​ ​មិនអីទេ​ ​ខ្ញុំ​គ្មាន​បញ្ហា​ ​ប្រសិនបើ​ខ្ញុំបំរើ​ប្រជា​តិ​ខ្ញុំ​ ​ទោះ​ត្រូវ​​​ជាប់គុក​ ​ខ្ញុំ​រីករាយ​»​


​មាន​មនុស្ស​ជិត​៦​ពាន់​នាក់​ ​ជា​ជន​សង្ស័យ​គ្រឿងញៀន​បាន​គេ​រាយការណ៍​ថា​ ​ត្រូវ​នគរបាល​បាញ់សម្លាប់​ ​ប៉ុន្តែ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​សង្ស័យ​ថា​ ​អ្នក​ស្លាប់​អាច​ច្រើនជាង​នេះ​៕​ ​ប្រភព​ពី​ ​Channel​news​asia​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner