កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ទៀតនៅថ្ងៃទី២០ តុលា ឆ្នាំនេះ

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២១តុលាឆ្នាំ២០២០នេះ បានឲ្យដឹងថា គេបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីម្នាក់ទៀត ជាបុរសជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ ជាអ្នកដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ១៩តុលាឆ្នាំ២០២០។

បុរសនោះ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩ តាមរយៈការធ្វើវិភាគលើវត្ថុសំណាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺរូបនោះ ត្រូវបានសាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករួមដំណើរតាមយន្តហោះជាមួយបុរសជានជាតិប៉ូឡូញនោះចំនួន៥៣នាក់ទៀតមិនបានរកឃើញវីរុសកូវីដ-១៩នោះទេ ទោះជាយ៉ាងណាពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមសណ្ឋាគារមួយចំនួននារាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌកងទ័ពអាកាសចំនួន២៦នាក់។ 

កម្ពុជាគិតរហូតមកដល់ថ្ងៃ២១តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner