អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤១លាននាក់ ក្នុងនោះស្លាប់ជិត១លាន១៣ម៉ឺននាក់ និងជាសះស្បើយជាង៣០លាន៦២ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤១លាន២ម៉ឺន៩ពាន់២៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១២ម៉ឺន៩ពាន់៤៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន៦២ម៉ឺន៤ពាន់២៥៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៥២ម៉ឺន៣០៧នាក់ ស្លាប់ចំនួន២២ម៉ឺន៦ពាន់១៤៩នាក់ និងជាសះស្បើយចំនួន៥លាន៥៤ម៉ឺន៥ពាន់៦១៩នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៦៤ម៉ឺន៩ពាន់១៥៨នាក់ ស្លាប់ចំនួន១១ម៉ឺន៥ពាន់៩៥០នាក់ និងជាសះស្បើយ៦លាន៧៩ម៉ឺន២ពាន់៥៥០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៧ម៉ឺន៤ពាន់៨១៧នាក់ ស្លាប់១៥ម៉ឺន៤ពាន់៨៨៨នាក់ និងជាសះស្បើយ៤លាន៧២ម៉ឺន១ពាន់៥៩៣នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner