ប្រមុខការពារជាតិអាមេរិកនិយាយថា ឥណ្ឌានឹងក្លាយជាដៃគូដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចក្នុងសតវត្សរ៍នេះ

អាមេរិក៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper នៅថ្ងៃអង្គារនេះបានប្រកាសថា រូបលោក និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើ ទស្សនកិច្ចនៅឥណ្ឌានាសប្តាហ៍ក្រោយ ក្នុងគោលបំណងពង្រឹងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ ក្នុងការប្រឈមមុខនឹងការប្រជែងយុទ្ធសាស្ត្ររបស់ចិន នេះបើតាមសារព័ត៌មាន livemint នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិច ប្រមុខការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់ថា ឥណ្ឌានឹងក្លាយជាដៃគូដ៏សំខាន់បំផុតសម្រាប់យើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចនៅក្នុងសតវត្សរ៍នេះ ។

លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពចាស់ និង អភិវឌ្ឍសម្ព័ន្ធភាពថ្មីប្រឆាំងការខិតខំប្រឹងប្រែងរបស់រុស្ស៊ី និង ចិន ដើម្បីកសាងបណ្តាញកម្លាំងសកលផ្ទាល់របស់ពួកគេ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner