កីឡាការនីស្នុកឃ័រ សួង សុភាវី ចេញប្រកួតស្វែងរកថវិកាជួយជនរងគ្រោះដោយទឹកជំនន់

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាការិនីស្នុកឃ័រជម្រើសជាតិកម្ពុជាដែលកំពុងល្បីឈ្មោះបោះសំឡេងលើប្រភេទកីឡាស្នុកឃ័រនៅប្រទេសកូរ៉េ សួង សុភាវី ត្រូវបានក្លិបស្នុកឃ័ររបស់កូរ៉េនៅតាមបណ្តាលខេត្តចាប់អារម្មណ៍អញ្ជើញជាចូលរួមបង្ហាញចែករំលែកបទពិសោធន៍ក្នុងពិធីសម្ភោធក្លិបស្នុកឃ័រថ្មីៗនៅប្រទេសកូរ៉េ។


កីឡាការស្មុកឃ័រដែលមានប្រភពចេញពីខេត្តត្បុងឃ្មុំដែលកំពុងរស់នៅជាមួយប្តីជនជាតិកូរ៉េ សួង សុភាវី បានអះអាងថា រាល់ពេលវត្តមានខ្លួនចូលរួមនៅក្នុងពិធីសម្ភោធក្លិបស្នុកឃ័រថ្មីនៅតាមបណ្តាលខេត្តនៅប្រទេសកូរ៉េ នាងតែងតែទទួលបានជាថវិកាលើកទឹកពីម្ចាស់ក្លិបទាំងនោះ។

នាង អះអាងទៀតថា ស្របពេលដែលប្រទេសកម្ពុជាជួបនៅវិបត្តិរងគ្រោះដោយទឹកជំនន់ នាងនិងបង្វែថវិកាដែលទទួលបានពីការចូលរួមក្នុងពិធីសម្ភោធក្លិបស្នុកឃ័រយកមកបរិច្ចាគជួយដល់ជនរង់គ្រោះដោយទឹកជំនន់នៅកម្ពុជា។ ការសម្រេចចិត្តបែបនេះ របស់កីឡាការិនី សួង សុភាវី ដោយសាតែនាងជាជនជាតិខ្មែរ និងមានឈាមជ័រជាខ្មែរ។
សម្លេង សួង សុភាវី ៣បួនម៉ាត់តាមហ្វេសបុក
គួររំលឹកថា កីឡាការិនី សួង សុភាវីបានជាប់ជាជម្រើសជាតិរបស់សហព័ន្ធកីឡាស្នុកឃ័រកម្ពុជានៅដើមឆ្នាំ២០១៩ បន្ទាប់ពីកីឡាការិនីរូបនេះប្រជែងឈ្នះពានរង្វាន់ធំៗនៅក្រៅប្រទេសដូចជានៅកូរ៉េ និងនៅសហរដ្ឋអាមេរិកជាដើម។ ហើយចំពោះសួង សុភាវី សម្រាប់ការប្រកួតស្នុកឃ័រធំនៅក្រៅប្រទេស គឺនាង និងប្រកួតតំណាងឲ្យប្រទេសកម្ពុជា៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner