ប្រធានការិយាល័យខេត្តកណ្តាល ដាក់ក្តីសង្ឈឹម៥០%ថា អត្តពលិកខ្លួនមានលទ្ធប្រជែងដណ្តើម បានមេដាយពីការប្រកួតកីឡាវាយ កូ នឃ្លីលើតុជើងឯកថ្នាក់ជូនខេត្តកណ្តាល
លោកពៅ វណ្ណា ប្រធានការិយាល័យនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានអះអាងថា កីឡាករការិនីខេត្តកណ្តាល សម្រាប់ការចូលរួមប្រជែងក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ គឺក្តីសង្ឈឹមដែលប្រេជែងដណ្តើមបានមេដាយជូនខេត្តមានត្រឹមតែ៥០%ប៉ុណ្ណោះ ដ្បិតការហ្វឹកហាត់សម្រាប់អត្តពលិកមានរយៈពេលខ្លីដោយសាទទួលរងនៅវិបត្តិជំងឺកូវិដ១៩។ប្រធានការិយាល័យខាងលើ បញ្ជាក់ទៀតថា ទោះបីឆ្នាំ២០២០នេះយើងមានក្តីសង្ឈឹមតិចតួចលើការប្រជែងដណ្តើមបានមេដាយ ជូនខេត្តក៍ដោយ ក៍យើងនៅតែបន្តដាក់ទិសដៅអភិវឌ្ឍសមត្ថភាពកីឡាករការិនីវាយកូនឃ្លីលើតុ ឲ្យមានសក្តានុពលនៅពេលខាងមុខ ខណៈដែលឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះយើង ចង់ឲ្យមានវត្តមានកីឡាករ វាយកូនឃ្លីលើតុខេត្តកណ្តាល ចូលរួមប្រកួតប្រជែង ដើម្បីលើកកេត្តិយសនិងលើកមុខមាត់ជូនខេត្តយើងទាំងមូល។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ ខេត្តកណ្តាលបានបញ្ជូន បានបញ្ជូនកីឡាករការិនីចូលរួមប្រកួតសរុប៥រូប ក្នុងនោះមានកីឡាករ៤រូបដូចជា ជា សុជាតិ សែន សុខា សឹង វណ្ណារិទ្ធ ឃីម ដាវីន និងកីឡាការិនី វណ្ណា សុវណ្ណារ៉ា ដោយធ្វើការប្រកួតលើ២វិញ្ញាសា គឺ ឯកក្តជន និងប្រកួតជាក្រុម។គួររំលឹកថា ជារៀងរាល់លើក នៃការចូលរួមប្រជែងក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសជើងឯកថ្នាក់ជាតិអត្តពលឹកខេត្តកណ្តាលតែងតែនាំមេដាយមាស ប្រាក់និងសំរិទ្ធជូនខេត្តមិនដែលអាក់ខានឡើយ។ ប៉ុន្តែដោយសាជួបវិបត្តិជំងឺកូវិដ១៩ ដែលធ្វើឲ្យកីឡាករការិនីវាយកូនឃ្លីលើតុខេត្តកណ្តាលហ្វឹកហាត់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នោះហើយ ក្តីសង្ឈឹមសម្រាប់ការឈ្នះមេដាយហាក់ពិបាកបន្តិច៕