ប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានរងផលប៉ះពាល់ និងស្លាប់ដោយសារលង់ទឹកកើនឡើង៣៤នាក់ដោយសារជំនន់ទឹកភ្លៀង
ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ និងស្លាប់ដោយសារលង់ទឹកកើនឡើង៣៤នាក់។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន១៩ របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានប្រជាជន រងផលប៉ះពាល់ចំនួន១០ម៉ឺន៤ពាន់៣៤៨គ្រួសារ ស្មើប្រមាណ ៤១ម៉ឺន៧ពាន់៣៩២នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១ម៉ឺន៥៨៣គ្រួសារ ស្មើប្រមាណ៤ម៉ឺន២ពាន់៣៣២នាក់ និងប្រជាជនស្លាប់ចំនួន ៣៤នាក់។
ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់»។ទឹកជំនន់បានបង្កផលប៉ះពាល់ដល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ៕