ចំនួនមនុស្សស្លាប់ដោយការលង់ទឹកបានកើនដល់៤៧នាក់

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងនៅថ្ងៃនេះថា មានមនុស្ស៦នាក់ទៀត បានស្លាប់ដោយសារជំនន់ទឹក ភ្លៀង ដែលនាំឲ្យករណីស្លាប់ដោយសារលង់ទឹកបានកើនដល់ចំនួន៤៧ នាក់ហើយក្នុងរយៈពេល​១១​ថ្ងៃជាប់​គ្នា កន្លងមកនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញ​ព័ត៌​មាន ថាករណី បាត់បង់ជីវិត៦នាក់ចុងក្រោយនេះ បានកើតឡើងកាលពីថ្ងៃទី២០តុលា។

ក្នុងចំណោមពលរដ្ឋ០៦នាក់ ដែលស្លាប់ដោយលង់ទឹកនោះ មាននៅខេត្តបាត់ដំបង១នាក់, សៀមរាប២នាក់, បន្ទាយមានជ័យ១នាក់ កោះកុង១នាក់ និងខេត្តកណ្តាល១នាក់។ ដោយឡែកនៅរាជធានីភ្នំពេញ មានសាក​សពអណ្តែងទឹក១នាក់ផងដែរ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ។

កម្ពុជាគិតត្រឹមពីថ្ងៃទី១១តុលាដល់ ២១តុលា ការស្លាប់ បានកើនឡើងចំនួន៤៧នាក់ហើយ ក្នុងនោះមាន៥​នាក់ បានស្លាប់កាលពីថ្ងៃទី១១តុលា, ៧នាក់បានស្លាប់កាលពីថ្ងៃទី១២តុលា, ៣នាក់បានស្លាប់កាល​ពីថ្ងៃ​ទី១៣តុលា ,២នាក់ចុងក្រោយនេះបានស្លាប់កាលពីថ្ងៃទី១៤តុលា, ២នាក់បានស្លាប់កាលពីថ្ងៃទី១៥តុលា, ២នាក់បានស្លាប់ កាលពីថ្ងៃទី១៦តុលា, ៥នាក់បានស្លាប់កាលពីថ្ងៃទី១៧តុលា, ៤នាក់បានស្លាប់កាល​ពីថ្ងៃទី១៨តុលា, ១១នាក់ បានស្លាប់កាលពីថ្ងៃទី១៩តុលា, និង៦នាក់បានស្លាប់កាលពីថ្ងៃទី២០តុលា។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner