ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ឧបត្ថម្ភថវិកាចំនួន៩ម៉ឺនដុល្លារ និងអង្ករចំនួន ១០តោនជួយសង្គ្រោះពលរដ្ឋដោយទឹកជំនន់

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំកូរ៉េ ជប៉ុន និងម៉ាឡេស៊ីបាន ឧបត្ថម្ភថវិកា និងអង្ករដើម្បីជួយសង្គ្រោះពលរដ្ឋដោយទឹកជំនន់។​ក្រុមការងាររៀបចំអង្គការចាត់​តាំងយុវជន​គណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី (KOJAMA) បានចូលរួមឧបត្ថម្ភថវិកា​ចំនួន​៩ម៉ឺនដុល្លារ និងអង្ករចំនួន ១០តោន សម្រាប់ចូលរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការ​ដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយ​ទឹកជំនន់នេះ ដែលសកម្មភាពនេះដឹកនាំដោយលោក ហេង សួរ ប្រធានក្រុមការងារនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន​គណ​បក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េជប៉ុន និងម៉ាឡេស៊ីសម្រាប់ទឹកចិត្តសប្បុរសធម៌ និងការចូល​រួមគាំទ្រដ៏ថ្លៃថ្លាបំផុតក្នុងការជួយដល់កងទ័ពដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner