ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជូនអតីយុទ្ធកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការដែលកំពុងទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង
កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញសួរសុខទុក្ឋ និងនាំយកអំណោយជូនដល់ខ្នង់ផ្ទះ លោក អឿង ជីប ជាអតីយុទ្ធជនកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការ ដែលមានទីលំនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសអញ្ជើ្ញញចុះសួរសុខទុក្ខនោះ មានការអញ្ជើញចូលរួមពី ប្រធានសមាគមអតីយុទ្ធកម្ពុជាស្រុកស្អាង មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ផ្នែក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល រួមនិងអាជ្ញាធរដែនដី។
មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញអោយសមាគមន៍អតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីយុទ្ធជនកម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុងទឹកដីខេត្តកណ្តាល ពិសេសនៅក្នុងស្ថានការណ៍ដែលខេត្តកណ្តាលកំពុងទទួលរងនូវបញ្ជាគ្រោះទឹកជំនន់ទឹកភ្លៀង ដូចបណ្តាខេត្តផ្សេងទៀត។
ឯកឧត្តម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានរំលឹកពីគុណបំណាច់យ៉ាងធំធេង របស់ លោក អឿង ជីប ជាអតីយុទ្ធជនកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការ បានលៈបង់គ្រប់បែយ៉ាងដើម្បីចូលរួមរំដោះជាតិមាតុភូមិជាមួយថ្នាក់ដឹកនាំ និងបានស្វែងរកសន្តិភាពបានរហូតមកទល់និងពេលបច្ចុប្បន្ននេះ ដល់យុវជន ស ស យ ក ខេត្តកណ្តាល អោយបានដឹងពីការលៈបង់របស់គាត់នាពេលកន្លងមកដែលធ្វើអោយគាត់ពិការរហូតមកទល់និងពេលនេះ។
ក្នុងនាមឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ទទួលបន្ទុកការងារអតីយុទ្ធជន និងជនពិការ និងក្នុងនាមឯកឧត្តម ផ្ទាល់ បានចូលរួមសម្តែងនូវការលំបាក ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានបង្ករជាការលំបាក ដល់ការធ្វើដំណើរ ទៅទីជិតឆ្ងាយ ពិសេគឺការធ្វើអោយខូចខាតនូវទ្រព្យសម្បត្តិ។ ឯកឧត្តម បានបន្ថែមថា សមាគមន៍អតីតយុទ្ធជនកម្ពុជា គឺនៅតែមានវត្តមានជួយជានិច្ចជាមួយនិងអតីតយុទ្ធជន បើទោះបីជាស្ថិននៅក្នុងស្ថានការណ៍ក៏ដោយ ។
គួរបញ្ជាក់ថា នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយត្រី នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បាននាំយកនូវអំណោយមានអង្ករ២បេ ទឹកត្រី១យួរ ទឹកស៊ីអៀវ ១យួរ ត្រីខ១យួរ ទឹក្រូច១កេស ទឹកសុទ្ធ១កេស មី១កេស ថវិការចំនួន ១៥ម៉ឺនរៀល ក្នុងនោះយុវជន ស.ស.យ.ក ខេត្តកណ្តាល បានចូលរួមឧបត្ថម្ភ នូវចង្រ្កានហ្គាស់១ ធុងចំរោះទឹកស្អាត១ ជូនដល់ អឿង ជីប ជាអតីយុទ្ធជនកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការផងដែរ៕