រដ្ឋបាលរាជធានីអំពាវនាវពលរដ្ឋអត់ធ្មត់រឿងប្រមូលសម្រាម

បញ្ហាប្រមូលសម្រាមនៅក្នុងរាជធានីភ្នំពេញ ត្រូវគេឃើញថានៅមិនទាន់បានវិលត្រឡប់ស្អាតល្អដូចដើមវិញ នៅឡើយទេ បើទោះបីជាកម្មករប្រមូលសម្រាមក្រុមហ៊ុនស៊ីនទ្រី បានចូលធ្វើការវិញបានមួយសប្តាហ៍ក៏ដោយ។ កម្មករប្រមូលសម្រាមស៊ិនទ្រី បានធ្វើកូដកម្មមិនប្រមូលសម្រាមអស់រយៈពេល១២ថ្ងៃក្នុងរាជធានីភ្នំពេញដែល មានសម្រាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ។ កម្មករធ្វើកូដកម្មទាំងនេះ ទើបបានវិលត្រឡប់ចូលមកធ្វើការ ចាប់ពីថ្ងៃទី១៤តុលាវិញនោះទេ។

 រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១តុលានេះ បានចេញលិខិតអំពាវនាវដល់ប្រជាពលរដ្ឋសូមយោគយល់ ខណៈសង្គមជាតិកំពុងប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រាដែលកម្ពុជាបន្តរងការគំរាមដោយជម្ងឺកូវិដ១៩។ លិខិត បានទទួលស្គាល់ថាការប្រមូលសម្រាមដែលចាប់ផ្តើមតាំងពីថ្ងៃទី១៤តុលានោះមក នៅមិនទាន់បានស្អាតទាំង អស់វិញនៅឡើយទេដោយកត្តាអាកាសធាតុដែលមានភ្លៀងធ្លាក់ជោគជាំ។ រដ្ឋបាលរាជធានីបានអំពាវនាវ ពលរដ្ឋនូវភាពអត់ធ្មត់, យោគយល់ អធ្យាស្រ័យខ្ពស់ និងបន្តសហការជាមួយផ្នែកពាក់ព័ន្ធទំាងអស់ ក្នុងការទុក ដាក់សម្រាមបានត្រឹមត្រូវ។

រដ្ឋបាលរាជធានី បានថ្លែងសង្ឃឹមថាវប្បធម៌នៃការចូលរួម និងយោគយល់ទំាងអស់ នឹងបន្តមាន ក្នុងការ ជួយ សង្គមជាតិ ដែលបច្ចុប្បន្នកំពុងជួបគ្រោះទឹកជំនន់ និងការរាតត្បាតជាសកលដោយជម្ងឺកូវិដ១៩៕

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner